ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់គណនីហ្វេសប៊ុក ឈ្មោះដាយមិនសប កំពុងផ្សព្វផ្សាយ លក់ផលិតផលគ្រឿង សម្អាង គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

80

 

 

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ ថ្ងៃទី ២២ខែ ធ្នូ ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់គណនីហ្វេសប៊ុកឈ្មោះដាយមិនសប កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿង សម្អាងគ្មានចុះប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជំរាបជូនដល់សាធារណជន ទាំងអស់ឱ្យបានជ្រាបថា ៖យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃមានគណនីឈ្មោះ ដាយមិនសDiamond Shop កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដែលគ្មានចុះប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព គ្មានក្រុមហ៊ុនពិតប្រាកដ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដូចជា៖ ១. M.PDDiamond Vitamin Body Lottion b M.P.D Diamond Day Cream ៣ M.P.D Diamondផលិតផលគ្រឿងសម្អាងផ្សេងៗទៀត ។

 

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការប្រើប្រាស់គ្រឿងសម្អាងទាំងអស់នេះជាបន្តទៀត។ ក្រសួងសុខាភិបាលតម្រូវ ឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូលលក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងទាំងនេះ ជាបន្ទាន់ ព្រមទាំងប្រមូលផលិតផលខាងលើនេះមកវិញដើម្បីកម្ទេចចោល។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដោយមិនសប  ដែលបាននាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណាកំពុងលក់ និងចែកចាយ ផលិតផលគ្រឿងសម្អាងខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង៕

អត្ថបទដែលជាប់ទាក់ទង