ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យប្រុស/ស្រី៣នាក់ កាត់មកពីភ្នំពេញ បន្លំយកលុយនៅ ខេត្តរតនគិរី ត្រូវបានប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការ

662

 

 

ខេត្តរតនគិរី÷ ជនសង្ស័យប្រុស/ស្រី៣នាក់ត្រូវ បានសមត្ថកិច្ចស្រុកបរកែវចាប់ខ្លួន ពាក់ព័ន្ធករណី(បន្លំលួចយកលុយ) ពីជនរងគ្រោះកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ត្រង់ចំណុចផ្សារបរកែវ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

 

អធិការនគរបាលស្រុកបរកែវលោកជួប វណ្ណារក្សបានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី៣នាក់ ទី១-ឈ្មោះ ឡុក សាម៉ុន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរទី២-ឈ្មោះ ឡុក ហ៊ីង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ(អ្នកទាំងពីជាបងប្អូនបង្កើត)រស់នៅភូមិព្រែកតាគង់ ឃុំចក្រអង្រែលើ ខ័ណ្ឌមានជ័យ ខេត្តកណ្តាល។ ទី៣-ឈ្មោះ ជុំ នីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួុលខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

លោកអធិការបានបន្តទៀតថា អ្នកទាំង៣នាក់ បានចូលមកបន្លំលួចយកកាបូបលុយ ខណៈពេលដែលជនរងគ្រោះឈ្មោះ ឈន ដាវី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវជជុះ ត្រូវក្រុមទាំង៣នាក់ចូលបន្លំលួចយកកាបូបលុយអស់ចំនួន១០៧០ដុល្លា(អាមេរិក)ដែលគាត់បានដាក់ក្នុងកាបូបនោះ។

 

លោកថា ក្រោយពេលកើតហេតុជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ច ភ្លាមៗនោះ ក្រោយមកកម្លាំងក៏បានចុះធ្វើការស្រាវជ្រាវនឹង ឃើញមុខសញ្ញាទាំង៣នាក់ហើយបានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់យក្ខឡោម ក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នៅត្រង់ចំណុចរមណីដ្ឋានបឹងយក្ខឡោម ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ហើយបានធ្វើការឆែកឆេក៏បានរកឃើញលុយដុល្លាចំនួន១០៧០ដុល្លា(អាមេរិក) ដែលជារបស់ជនរងគ្រោះបានបាត់។​

 

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកបរកែវ និងបំពេញសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង