ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូលឿនជ្រុលទៅបុក របងហាងកាត់សក់ បាក់កស្លាប់

92

 

ភ្នំពេញ៖មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ស្លាប់ ពេលជិះម៉ូតូត្រឡប់មកផ្ទះវិញ ជិតដល់ច្រកចូលផ្ទះ បានជ្រុលចង្កូតទៅបុករបងថ្ម បោកក្បាលបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងលេខ៣៨ ភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យុវជនរងគ្រោះនោះ ឈ្មោះ ជឿន មករា អាយុ២៨ឆ្នាំមុខរបរ មន្ត្រីនគរបាលអន្តោប្រវេសន៍ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លិកពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1BU 8256។ ជនរងគ្រោះបានទៅចូលរួមមង្គលការមិត្តភក្តិ លុះពេលត្រឡប់មកផ្ទះវិញ ជនរងគ្រោះធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿន ជិតដល់ច្រកទ្វារចូលផ្ទះ ក៏ជ្រុលទៅបុករបងថ្មបាក់ ក បែកក្បាលស្លាប់ភ្លាមៗ ។ សមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងធ្វើកំណត់ហេតុប្រគល់សព ទៅឲ្យក្រុមគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង