ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា

56

 

 

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។

 

សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ​ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ​​ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​គណៈ​ចលនា​មហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល​ ជនបង្គោលតាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេស​។

 

សន្និបាត​នេះបានធ្វើឡើងដើម្បីបូក​សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួនក្នុង​ក៏ដូចជាការ​​ចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធិផល​ការងារ​របស់​គណៈចលនា​មហា​​ជន និងគណៈជំនាញ ដែលបាន​បំពេញកន្លងមក​ ហើយក៏​ដើម្បី​ផ្សព្វផ្សាយពី​ស្ថានភាព​នយោបាយ ជូន​​ដល់ថ្នាក់ដឹកនាំ​គណៈចលនា​មហាជន ​តាម​បណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង