ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វង្ស វិឆ័យគ្រងខ្សែក្រវាត់ទី២

60

ភ្នំពេញ៖វង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ បានគ្រងខ្សែក្រវាត់ទី២ បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី២២ធ្នូឈ្នះ
អ្នកប្រដាល់ថៃផេត អ៊ូប៊ុន(Phat Oubun)នៅទឹកទី៤នោះ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានចាប់ផ្ដើម តាំងពីថ្ងៃទី១៥កញ្ញាមកម្លេះ ដោយមានអ្នកប្រដាល់កម្ពុជា៤រូប និង អ្នកប្រដាល់ថៃ៤រូបចូលរួម ។ ស្ថានភាពនៅក្នុងការប្រកួតវ័យឆ័យ ចាញ់ប្រៀបអ្នកប្រដាល់ថៃបាត់ទៅហើយ មិនតែប៉ុណ្ណោះនៅ
ទឹកទី២វិឆ័យត្រូវផេត អ៊ូប៊ុនវាយឲ្យមានរបួសលើ និងក្រោមភ្នែកស្ដាំទៀតផង ។
នៅទឹកទី៣វិឆ័យក៏វេទនា ដោយសារគូប្រកួតរបស់ខ្លួនដែរ ។មកដល់ទឹកទី៤ ក្នុងខណៈដែលផេត អ៊ូប៊ុនទន់កម្លាំង
នោះវិឆ័យបញ្ចេញមួយជង្គង់ ចំពោះបណ្ដាលអ្នកប្រដាល់ថៃរូបនេះ សន្លប់ក្រោកលែងរួចតែម្ដង ។វិឆ័យបានក្លាយជាម្ចាស់ខ្សែ
ក្រវាត់ដែលមានពាន និងលុយអមចំនួន៥.០០០ដុល្លារ ចំពោះផេត អ៊ូប៊ុនដែលជាជើងឯករង បានទទួលប្រាក់រង្វាន់ចំនួន
៣.០០០ដុល្លារដែរ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ អ្នកប្រដាល់នី សុភីក្លិបកុលបុត្រគុនខ្មែរ ប្រកួតចាញ់អ្នកប្រ
ដាល់ថៃឈូក ឆៃ(Chhuok Chhai)ដោយពិន្ទុនោះ ។
ក្នុងចំណោមចៅក្រប៥រូបមាន តែមួយរូបប៉ុណ្ណោះ ដែលផ្ដល់ពិន្ទុឲ្យសុភី ឈ្នះរីឯ៤រូបទៀតសុទ្ធតែ ផ្ដល់ពិន្ទុឲ្យឈូក ឆៃឈ្នះ ។ឈូកឆៃដែលបានចំណាត់ថ្នាក់លេខ៣ បានទទួលប្រាក់រង្វាន់១.៥០០ដុល្លារ ចំពោះសុភីបានរង្វានលើកទឹកចិត្តចំនួន
១.០០០ដុល្លារ ។
ចំពោះគូប្រកួតអមនោះ អ្នកប្រដាល់កម្ពុជាព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ បានយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់សាប៊័រ
(Saber)ដោយពិន្ទុ ។ផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធ​ បានយកឈ្នះអ្នកប្រដាល់ថៃរ៉ុង ណាផា(Rong Napha) ដោយវ៉ៃឲ្យដួល
សន្លប់នៅទឹកទី៥ ៕

អត្ថបទដែលជាប់ទាក់ទង