ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េអំពាវនាវអោយសកម្មជន និងសមាជិកទាក់ទង និងផ្ញើសារទៅក្រុមគ្រួសារនៅកម្ពុជាឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជន
ប្រទេសកូរ៉េ ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានធ្វើការអំពាវនាវអោយសកម្មជន និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ទាក់ទង និងផ្ញើសារទៅក្រុមគ្រួសារនៅកម្ពុជា ដើម្បីអោយពួកគាត់បាន
ទៅបោះឆ្នោត ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងលេខ២០។
ការអំពាវនាវបែបនេះរបស់លោក ឡុង ឌីម៉ង់ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី២១ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលលោកនិងលោក អន ប៊ុនហាក់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីប្រកាស បង្កើត តែងតាំង សមាសភាពគណៈកម្មាធិការសាខាគណបក្ស និងបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ក្វាងជូធំចំនួន៦០នាក់។
ដោយសារការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក ឡុង ឌីម៉ង់ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើការ
អំពាវនាវដល់សកម្មជន និងសមាជិកគណបក្ស នៅកូរ៉េទាំងអស់ ទាក់ទង និងផ្ញើសារ ទៅក្រុមគ្រួសារនៅកម្ពុជាឲ្យទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនបន្ដទៀត ដើម្បីធ្វើអោយកម្ពុជាអាចបន្ដរក្សាបាននូវសន្ដិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសយើងអោយរីកចំរើនបន្ថែមទៀត។
គួរបញ្ចាក់ផងដែរថាម កទល់បច្ចុប្បន្ននេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានរៀបចំបង្កើត និងតែងតាំងសមាសភាពសាខាគណបក្សបានចំនួន ៩សាខា ហើយនឹងបន្ដពង្រឹងពង្រីកសាខាបន្ថែមទៀតដល់គ្រប់តំបន់ដែលមានប្រជាជនខ្មែររស់នៅ និងគាំទ្រគណបក្សប្រជាជនកម្ពុជា៕