ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានលើកយករបៀបវារៈចំនួន៧មកពិភាក្សានិងអនុម័ត

57

ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាលទី៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានាព្រឹកថ្ងៃចន្ទ១២រោចខែមិគសិរឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន១១០រូប។

សម័យប្រជុំរដ្ឋសភានាថ្ងៃនេះបានលើកយករបៀបវារៈចំនួនមកពិភាក្សានិងអនុម័តដូចជា៖សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ខែធ្នូឆ្នាំ១៩៨២ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យមនិងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនហ្រ្គីនសឺស្តែនណេប៊លវេនឈ័រ(ខេមបូឌា) .សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព២០មេហ្គាវ៉ាត់នៅខេត្តស្វាយរៀង។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនរ៉ាយផៅវ័រសឹបផ្លាយ.សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព៣០មេហ្គាវ៉ាត់នៅខេត្តបន្ទាយមានជ័យ។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនរ៉ាយសិនអេនើជី(ខេមបូឌា) បាត់ដំបង.សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព៦០មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនស្នេថេកអ៊ីនហ្វីនីត.សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព៣០មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនធីអេសប៊ីភីសេកុងផៅវ័រអ៊ែនមីនើរ៉លខមភេនីលីមីធីតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។និង៧សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនសេកុងសឺមម័លផៅវ័រផ្លេនខមភេនីលីមីធីតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

 

អត្ថបទដែលជាប់ទាក់ទង