ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពេជ្រស្រស់ ចោទសួរសំណួរជាច្រើន ទៅក្រសួងអប់រំ

56

ភ្នំពេញ៖ស្ថាប័នឧត្តមក្រុមព្រឹក្សាពិគ្រោះនិងផ្តល់យោបល់បើកអង្គប្រជុំជាមួយនិងក្រសួងអប់រំយុវជននិងកីឡានៅព្រឹកថ្ងៃចន្ទទី23 ខែធ្នូឆ្នាំ2019

ក្នុងនោះលោកពេជ្រស្រស់ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ជាក់ថាកិច្ចស្នើសុំទៅរដ្ឋមន្រ្តីក្រសួងអប់រំរួមមាន៖

. សុំឲ្យសិស្សសាលាមានសិទ្ធិពេញ

    លេញនៅក្នុងការជជែកគ្នាពីរឿង

     នយោបាយពេលម៉ោងសំរាកក្នុង

     សាលារៀនបើពួកគេចង់ជជែកគ្នា

. កំណត់ស្ថានភាពជាក់ស្តែងក្នុង

     ការរៀនគួរនិងគួរបញ្ឈប់ការរៀន

     គួរពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ

     ហើយងាកមកពង្រឹងគុណភាពនៃ

     ការបង្រៀនក្នុងម៉ោងរបស់រដ្ឋវិញ

     ពីព្រោះថាការរៀនគួរខុសរបៀប

     បែបនេះគឺធ្វើឲ្យមាតាបិតាសិស្ស

     គ្មានលទ្ធភាពបញ្ជូនកូនឲ្យទៅ

     រៀនដោយហេតុកូនសិស្សត្រូវគ្រូ

     បង្ខំឲ្យរៀនគួរតាមរយៈការដាក់

     ពិន្ទុទាបឬធ្លាក់តែម្តងបើសិនជា

     កូនសិស្សនោះមិនរៀនគួរកត្តា

     នេះធ្វើឲ្យកូនសិស្សជំរិតទាប្រាក់

     ពីឪពុកម្តាយយកទៅរៀនគួរ។

.បង្កើតនូវកម្មវិធីពិនិត្យទឹកនោម

     សិស្សនៅថ្នាក់អនុវិទ្យាល័យនិង

      វិទ្យាល័យដើម្បីស្វែងរកសារធាតុ

      ញៀនរៀងរាល់៣ខែម្តងសំរាប់ជំ

      ហ៊ានដំបូងគឺដើម្បីបង្ការនិងទប់

      ស្កាត់សិស្សសេពគ្រឿងញៀន។

.រឹតបន្តឹងការប្រឡងបញ្ចប់ថ្នាក់ទី៩

   ដើម្បីពង្រឹងសមត្ថភាពសិស្សពីថ្នាក់

   អនុវិទ្យាល័យទៅក្នុងការធានានូវ

   គុណភាពនៃការសិក្សារបស់សិស្ស

  និងបង្កើនគុណភាពធនធានមនុស្ស

  នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

.ពង្រឹងគុណភាពរបស់គ្រូបង្រៀន

    នៅក្នុងម៉ោងបង្រៀនរដ្ឋដើម្បីលុប

    បំបាត់ការបង្រៀនសិស្សក្រៅម៉ោង

    យកលុយខុសរបៀបជាហេតុធ្វើ

    ឲ្យឪពុកម្តាយរបស់សិស្សកាន់តែ

    ក្រីក្រទៅៗនាំឲ្យពួកគាត់បញ្ឈប់

    កូនមិនឲ្យទៅរៀនបន្តទៀតទេ។

.ខ្ញុំស្នើសុំរដ្ឋមន្រ្តីក្រសួងអប់រំជួយ

    តម្លើងប្រាក់ខែជូនដល់លោកគ្រូ

    អ្នកគ្រូយ៉ាងតិចគឺលានរៀល

    ក្នុង១ខែដើម្បីលុបបំបាត់នូវការ

    យកថវិកាពីកូនសិស្សមិនសម

    ហេតុផលនៅបណ្តាសាលារៀន

    មួយចំនួននឹងដើម្បីបង្កើននូវ

    គុណភាពនៃការបង្រៀនរបស់

    លោកគ្រូអ្នកគ្រូព្រមទាំងមាន

    ហេតុផលដាក់ទណ្ឌកម្មទៅលើ

    លោកគ្រូអ្នកគ្រូណាមួយមិនខំ

    យកចិត្តទុកដាក់ក្នុងការបង្រៀន

    កូនសិស្សនៅក្នុងម៉ោងរដ្ឋ……

លោកបន្តថាការស្នើសុំខាងលើនេះក៏មានមតិពី

បងប្អូនដែលបានផ្ញើរមកខ្ញុំផងដែរ

ហើយចំណុចខ្លះខ្ញុំមិនបានស្នើតាម

សំណូមពររបស់បងប្អូនគឺមានប្រតិ

ភូគណបក្សផ្សេងបានលើកឡើងរួច

ហើយនៅក្នុងកិច្ចប្រជុំ៕

អត្ថបទដែលជាប់ទាក់ទង