យុវជនមកពី រាជធានី មកពីតាមបណ្តាខេត្តនានានិងមកពីក្រៅប្រទេសប្រមាណ១ម៉ឺននាក់រួមគ្នាធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅក្រុងកំពង់ចាម
ខេត្តកំពង់ចាម៖ ក្បួនឃោសនារកសម្លេងឆ្នោតដោយជិះម៉ូតូក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា បានដឹកនាំយុវជន សមាជិកសមាជិការ មកពីរាជធានីភ្នំពេញ ពោសាធ៍សាត់ ព្រះវិហារ បងប្អូនមកពីបណ្តាប្រទេស នានា រួមមាន ប្រទេសអូស្ត្រាលី អាមេរិក កាណាដា ប៊ែលហ្សិក ប្រមាណជិត១០០០០នាក់ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត ។
យុទ្ធនាការឃោសនារកសម្លេងឆ្នោតយ៉ាងគគ្រឹកគ្រេងនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា រួមជាមួយលោក លន់ លឹមថៃ ប្រធានកម្មាធិការបក្សខេត្តកំពង់ចាម និង លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានកម្មាធិការបក្សខេត្តកំពង់ចាម និងលោកស្រី។
យុវជនដែលបានចូលរួមក្នុងការហែរក្បួនឃោសនានេះដែរ បានសម្តែងភាពសប្បាយរីករាយ ពេញចិត្ត គោរព ស្រឡាញ់នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានផ្តល់នូវសុខសន្តិភាពជូនជនរួមជាតិទូទាំងប្រទេសមានការរអភិវឌ្ឍន៍រីកចម្រើនរហូតមក។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកថាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ជាឆ្អឹងខ្នងនៃការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ររំដោះប្រទេសពីអាណានិគមបារាំង ចូលរួមវាយពួកចក្រព័ទ្ធ ចូលរួមរំដោះប្រទេសពីរបបប្រលៃពូជសាសន៍ ប៉ុល ពត ចូលរួមកសាងប្រទេសអោយមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ។ចំពោះយុវជនរបស់គណបក្សប្រជាជននាពេលបច្ចុប្បន្ននេះបានទទួលឱកាសច្រើនពីយុវជនរបស់យើងពីជំនាន់មុនត្រូវរួមគ្នាថែរក្សា សុខសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិជាបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លង។
ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅតាម គេហដ្ឋាន បានចេញមកទទួល រួមនឹងការអបអរចំពោះ សប្បាយរីករាយ នៃការដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនិតិកាលទី៦នេះ ។
យុវជន សមាជិកសមាជិកាទូទាំងខេត្តកំពង់ចាមនៃគណបក្សប្រជាជនកម្ពុជា បានបេ្តជ្ញាចិត្តទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៀត៕