ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ជាង១០០នាក់ មកពីឃុំជីខ​លើ ​ជម្លោះដីធ្លី ជាមួយក្រុមហ៊ុនស្ករអំពៅ សុំឲ្យក្រសួងរៀបចំដែនដី ជួយអន្តរាគមន៍

59

 

ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាង១០០នាក់ មកពីឃុំជីខ​លើ ​ស្រុកស្រែអំបិល ដែលមានជម្លោះដីធ្លី ជាមួយនឹងក្រុមហ៊ុនស្ករអំពៅ ថេតអិនឡាយ ក្នុងខេត្តកោះកុង បានប្រមូលផ្តុំគ្នា នៅក្រសួងរៀបចំដែនដី ដើម្បីសុំឱ្យជួយអន្តរាគមន៍។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណ ជាង១០០នាក់ មកពីឃុំជីខ​លើ ​ស្រុកស្រែអំបិល ដែលមានជម្លោះដីធ្លី ជាមួយនឹងក្រុមហ៊ុនស្ករអំពៅ ក្នុងខេត្តកោះកុង បានប្រមូលផ្តុំគ្នា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាក់ញត្តិដល់ក្រសួង ស្នើ សុំឱ្យជួយអន្តរាគមន៍ជំរុញក្រុមហ៊ុន ថេតអិនឡាយ ដោះស្រាយផ្តល់សំណងដល់ពួកគេ ដែលក្រុមហ៊ុននេះ បានសន្យារយៈពេល១៤ឆ្នាំ មកហើយ៕

អត្ថបទដែលជាប់ទាក់ទង