ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកផ្ផ្កាយពីរ អ៊ុក​ គឹម​លី​ រងការចោទប្រកាន់ថារំលោភ​យកដីពលរដ្ឋ​ ២០០​ ហិកតា​ នៅស្រុក​អន្លង់​វែង​

59

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មាន​ប្រជាពលរដ្ឋ ចំនួន៨៧គ្រួសារមកពីភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាមន៍ពីអភិបាលខេត្ត រឿងលោកអ៊ុក គឹមលី បានរំលោភ យកដីស្រែចំការរបស់ពួកគាត់ចំនួន២០០ហិក តា ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុក​ អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការផ្សាយព័ត៌មាន លើហ្វេសប៊ុកលោកផែង វណ្ណៈ នៅថ្ងៃទី២៩ធ្នូនេះ។

ប្រជាពលរដ្ឋបានលើកឡើងថា កាលពីកន្លងទៅលោក អ៊ុក គឹមលី បានឲ្យលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅ​វាស់វែងលើដីរបស់គាត់ពេលពួកគាត់តាមសួរនាំដល់ផ្ទះចំការលោក អ៊ុក​ គឹមលី​ បែរជាលោកអ៊ុក គឹមលី ឲ្យកម្មករយាមចំការប្ដឹងពួកគាត់មកតុលាការពីបទ រំលោភលំនៅឋាន និងប៉ុនប៉ងមនុស្សឃាដ និងឲ្យតុលាការចាប់ពួកគាត់ដាក់គុក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមពលរដ្ឋបានបន្តថា៖ លោកផ្កាយពីរ អ៊ុក គឹមលី មិនត្រឹមតែរំលោភយកដី របស់ពួកគាត់ចំនួន ជាង២០០ហិកតាប៉ុណ្ណោះទេ ថែមទាំងយកគ្រឿងចក្រឈូសឆាយ យកដីព្រៃ និងភ្នំរបស់រដ្ឋរាប់រយហិកតាបន្ថែម​ទៀត នៅតំបន់ខាងលើ ។

ជុំវិញករណីខាងលើ អ្នកយកព័ត៌មាន មិនទាន់ស្វែងរកសុំការបំភ្លឺពីលោកអ៊ុក គឹមលី បានទេ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ​ ៕


អត្ថបទដែលជាប់ទាក់ទង