ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានការចោទថា លោកកេីត​ សារ៉េត​ អនុរដ្ឋលេខាធិការ​ ក្រសួងរៀបចំដែនដី ឃុបឃិត​គ្នា​ធ្វើ​ប្លង់​យកដី​ជនពិការ​ មាស​ សុផាត​ ទំហំ​ជាង​ ១​ ហិកតា​

66

ភ្នំពេញ៖ លោកផែង វណ្ណៈ បានសរសេរលើហ្វេសប៊ុកថា “ករណី​ ឯកឧត្តម​ កេីត​ សារ៉េត​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ឃុបឃិត​គ្នា​ធ្វើ​ប្លង់​យកដី​ជនពិការ​ មាស​ សុផាត​ ទំហំ​ជាង​ ១​ ហិកតា​ ស្ថិតនៅ​តាមផ្លូវជាតិលេខ​ ៥​ ភូមិ​ ដួង​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជ​ធានី​ភ្នំពេញ​ បានអូសបន្លាយពេលរាប់ឆ្នាំ​ គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណារកយុត្តិធម៌ជូនគាត់​សោះ​ “។

លោកបន្តថា ឬ​ មួយ​ ករណី​នេះត្រូវរង់ចាំ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍​ ទេីបនាំគ្នារត់ខ្វែងដៃ​ខ្វែង​ជើង​រកដំណោះស្រាយជូនជនពិការ​ ? បេីគ្រប់រឿងរង់ចាំតែ​សម្ដេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍​ តេីតួនាទីភារកិច្ចរបស់មន្ត្រីរាជការ​ រួមទាំងច្បាប់នានាផង​យកទៅទុកនៅឯណា ? សូម​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ជួយ​រកយុត្តិធម៌អោយ​ជនរងគ្រោះ​ជាជនពិការផង​ ។

ការរៀបរាប់​របស់​ លោក​ កេីត​ សារ៉េត​ ក្នុង​ពាក្យ​ស្នើសុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ ផ្ទុយនឹង​ការបញ្ជាក់​របស់​មេភូមិ​ ដួង​ ។

ក្នុង​របាយការណ៍​រៀបរាប់​របស់​ លោក​ កេីត​ សារ៉េត​ អះអាង​ថា​ លោក​ បានកាន់កាប់ដី​ ទំហំ​ ២ហិកតា​កន្លះ​ តាំងពីឆ្នាំ​ ១៩៩២​ ដោយមានការ​អនុញ្ញាត​ ពី​ មេភូមិ​ មេឃុំ​ ទៀត​ផង​ ។

តែលោក​ ដួង​ សំអាន​ មេភូមិដួង​ ដែល​កាន់​ដំណែងមេភូមិពីឆ្នាំ​ ១៩៩២​ ដល់​ ឆ្នាំ​ ១៩៩៦​ បានបញ្ជាក់​ច្បាស់​ថា​ មានតែ​ជនពិការ​ មាស​ សុផាត​ ទេ​ ដែលគាត់​ ស៉ីញ៉េ​ ទទួល​ស្គាល់​អោយខ្ចីដីបឹងជាង​ ១​ ហិកតា​ ។

ចំណែក​ លោក​ តែ​ ភាព​ ជាជំទប់ទី​ ២​ ឃុំព្រែកព្នៅ​ ទទួលបន្ទុក​ កសិកម្ម​ ជាអ្នក​ចេញច្បាប់​អោយ​លោក​ មាស​ សុផាត​ ហេីយអះអាងថា​ មិមិនដែលស្គាល់លោកកេីត​ សារ៉េត​ ទេ​ ។

លោក​ ចៅ​ ប៊ុន​ថុង​ មេភូមិ​ដួង​ ឆ្នាំ​ ២០០៣​ ក៏បាន​ទទួល​ស្គាល់ការកាន់កាប់ដីរបស់លោក​ មាស​ សុផាត​ ដែរ​ ។

ចំណែក​ លោក​ កេីត​ សារ៉េត​ ដែលអះអាងថា​ បានកាន់កាប់ដី​ ២​ ហិកតា​កន្លះ​ មានការ​អនុញ្ញាត​ពី​ មេភូមិ​ មេឃុំ​ នោះ​ តេី​ លិខិត​អនុញ្ញាត​នោះនៅ​ ឯណា​ ? លោក​ បង្ហាញ​លិខិត​កាន់កាប់​ដីបឹងឆ្នាំ​ ១៩៩២​ នោះមក​ដេីម្បី​អោយមហាជនបានយល់កាន់តែច្បាស់​ ។

លោកកេីត​ សារ៉េត​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ចោទលោកផែង​ វណ្ណៈ​ ថា​ ញុះញង់​ និង​ បំពុល​នយោបាយ​ ក្នុង​បំណង​ទាញយក​ប្រជាប្រិយភាពប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ​ ។

ការចោទប្រកាន់​នេះ​ មានមានន័យថាលោក​ កេីត​ សារ៉េត​ មេីលងាយ​ ប្រជាជន​កម្ពុជា​ថា​ សុទ្ធតែ​ល្ងង់​ខ្លៅចេះតែជឿតាមការ​ញុះញង់​ និង​ បំពុល​ នយោបាយ​ របស់​ ផែង​ វណ្ណៈ​ ?

បេីម្នាក់ៗបាន​ប្រជាប្រិយភាព​ ដោយសារតែ​ការដេីរញុះញង់​ និង​ បំពុល​នយោបាយ​ នោះ​ មិនចាំបាច់នាំគ្នាធ្វេីអំពេីល្អទេ​ គួរតែនាំគ្នាដេីរ​ញុះញង់​ និង​បំពុល​នយោបាយ​ ដូច​ ឯកឧត្តម​ កេីត​ សារ៉េត​ ចោទនោះទៅ​បាន​ប្រជាប្រិយភាពហេីយ​ ។

ម្យ៉ាងទៀត​អ្នកនយោបាយ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ មានប្រជាជន​គាំទ្រ​ច្រើន​ តេីបានមកពី​ការ​ញុះញង់​ និង​ បំពុល​នយោបាយ​ ដូច​ លោក​ កេីត​ សារ៉េត​ ចោទដែរឬទេ​ ?
លោកកេីត​ សារ៉េត​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ បំភ្លឺ​ហេីយចោទ​ ផែង​ វណ្ណៈ​ ថា​ ជាជន​ បំពុល​សង្គម​ បំពុល​នយោបាយ​ ។

លោកផែង វណ្ណៈ អះអាងថា “និយាយ​ការ​ពារពលរដ្ឋរងគ្រោះ​ ក្លាយ​ជាជន​ញុះញង់​ បំពុល​នយោបាយ​ ! អ្នកដេីរយកដីគេក្លាយជា​ ឯកឧត្តម​ ! “៕



អត្ថបទដែលជាប់ទាក់ទង