អបអរសាទរខួបលេីកទី២១ឆ្នាំនៃ ការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ
វិមានឈ្នះ ឈ្នះ៖ ព្រឹកថ្ងៃអាទិត្យ ៤កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាល បានប្រារព្ធពិធីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនិងលោកជំទាវ។
សូមបញ្ជាក់ថា អបអរសាទរខួបលេីកទី២១ឆ្នាំ(២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០១៩)នៃការបញ្ចប់សង្គ្រាមសុីវិលនៅព្រះរាជាណាចក្រកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោសែន! សន្តិភាពនិងការឯកភាពទឹកដីពេញលេញមួយបានកេីតមានឡេីង ដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រូជាង៥០០ឆ្នាំរបស់កម្ពុជា! សន្តិភាពជាកត្តាមូលដ្ឋាននៃជីវិតរបស់ជាតិនិងប្រជាជនដ៍កម្សត់មួយនេះ។
នៅហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍ “
គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាពពេញលេញ ពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ។
អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ៕