ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម និងបក្ខ ពួក ៣នាក់ ត្រូវបានចាប់ខ្លួន ករណីក្លែងលិខិតសុីដាច់ប្រាក់ជាង៨លានដុល្លារ

262

ភ្នំពេញ ៖ អគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ម្នាក់ និងសហការី២ នាក់ទៀត ត្រូវបាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន បញ្ជូនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ពន្ធបទល្មើសឃុបឃិតក្លែងលិខិតសុីដាច់ប្រាក់ប្រមាណ៨ លានដុល្លារ ។

យោងតាមរបាយការណ៍ ជនង្ស័យមាន៖ ទី១-ឈ្មោះ អ៊ុក គិរីរតនៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ ២៧បេ ផ្លូវ៦៥៦ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានតួនាទីជាអគ្គនាយករងមីក្រូហិរញ្ញវត្ថុ អាតូម ខែភីថល ។ ទី២-ឈ្មោះ អ៊ូ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្មាទះលេខ ៧៥ ភូមិត្នរពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានតួនាទី ជាប្រធានផ្នែកឥណទាន គ្រិះស្ថានមីក្រូហរញ្ញវត្ថុអាតូម ។ ទី៣-ឈ្មោះ វណ្ណ ប៊ុនធឿន ភេទប្រុស មានទីលំនៅភូមិភា សង្កាតប្រទះឡាង ខណ្ឌដង្កោ ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៩ នេះបានបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធ និង បណ្ដឹងរបស់ឈ្មោះ ហ៊ាង រតនា ភេទប្រុសអាយុ៤៧ឆ្នាំ មានតួនាទីជាប្រធាននាយកដ្ឋាននីតិកម្ម នៃគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុអាតូម ខែភីថល ដែលមានកម្មវត្ថុប្ដឹងចោទពីបទ ក្លែងបន្លំឯកសារសាធារណៈ ( ក្លែងលិខិតផ្ទេរកម្មសិទ្ធិដី ផ្ទះ) ដើម្បីដាក់បញ្ចាំខ្ចីលុយធនាគារ ។
ក្នុងនោះមានឯកសារកម្ចីប្រាក់ជាច្រើនទៀត ដែលជនសង្ស័យ បានគេឃុបឃិតគ្នាក្លែងបន្លំ នឹង វាយតម្លៃហួសពីការពិត ប្រយោជន៍ ដើម្បីខ្ចីប្រាក់ពីធនាគារបានច្រើន ។ សរុបទឹកប្រាក់ដែល ជនសង្ស័យឃុបឃិតគ្នា ក្លែងឯកសារ ខាងមីក្រូហិរញ្ញវត្ថុបាត់បង់ប្រមាណ៨ លានដុល្លារ ក្នុងរយៈពេលតែ២ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យកំពុង ស្ថិតនៅដំណាក់កាល តំណាងអយ្យការ ធ្វើការសាកសួរ៕


អត្ថបទដែលជាប់ទាក់ទង