អភិបាលខណ្ឌចំការមន៖ រួមដៃគ្នាចុះធ្វើអនាម័យ បរិស្ថាន តាមដងទន្លេបាសាក់នាតំបន់កោះពេជ្រ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២០នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ប្រជាការពារខណ្ឌនិងសង្កាត់ទន្លេបាសាក់ដោយបានចុះធ្វេីសណ្តាប់ធ្នាប់ និងធ្វើអនាម័យបរិស្ថានដោយជម្រះស្មៅនិងកាប់ព្រៃត្រែងនៅតាមច្រាំងដងទន្លេបាសាក់ខាងលិចកោះពេជ្រក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ និងប្រម៉ែប្រមូលសំរាម។
លោកថេង សុថុល អភិបាលខណ្ឌចំការមនក៍បានមានមតិលើកឡើងក៏ដូចជាសំណូមពរដល់បងប្អូនប្រជាជនពេលពួកគាត់មកដើរលេងកម្សាន្តនាតំបន់មាត់ច្រាំងទន្លេកោះពេជ្រឬមកអង្គុយលេងកម្សាន្តជាលក្ខណៈក្រុមគ្រួសារឬមិត្តភ័ក្រ្តដោយសូមអោយបងប្អូនប្រជាជនមេត្តាវេចខ្ចប់ ទុកដាក់សំរាមដាក់តាមធុងសំរាមឲ្យបានត្រឹមត្រូវនិងចូលរួមសម្អាត និងធ្វើអនាម័យ បរិស្ថានទីក្រុងភ្នំពេញយើងអោយកាន់តែស្អាតល្អប្រសើរថែមទៀតអោយសក្ដិសមជាទីក្រុងគជ់ផងដែរពោលគឺទីក្រុងស្អាត អនាម័យ បរិស្ថានល្អគឺផ្ដើមឡើងពីយើងទាំងអស់គ្នា។
លោកថេង សុថុល អភិបាលខណ្ឌចំការមនក៏បានលើកឡើងទៀតថាក្រោយពីនាំគ្នាជម្រះស្មៅ កាប់ព្រៃត្រែងនិងប្រម៉ែប្រមូលសំរាមតាមដងទន្លេខាងលើនោះរួចហើយនោះដោយកម្លាំងយើងបន្តបោសសម្អាតបាញ់ទឹកលាងតាមដងផ្លូវនានានៅតំបន់កោះពេជ្រអោយស្អាតល្អប្រសើរមានផាសុខភាពស្របពេលនាថ្ងៃចុងសប្ដាហ៍នេះសម្រាប់បងប្អូនប្រជាជនគាត់មកដើរលេងកម្សាន្តតំបន់កោះពេជ្រនេះច្រើនដោយស្រូបយកខ្យល់អាកាសល្អបរិសុទ្ធពីដងទន្លេមេគង្គក្រោមនិងទន្លេបាសាក់និង ដើរហាត់ប្រាណដើម្បីសុខភាពរឹងមាំហើយតំបន់កោះពេជ្រនាសព្វថ្ងៃនេះគឺជាតំបន់ប្រមូលផ្ដុំគ្នាមកលេងកម្សាន្តនិងក៏ជាតំបន់ទេសចរណ៍ដោយភ្ញៀវជាតិនិងអន្តរជាតិគាត់មកដើរលេងកម្សាន្តជាហូរហែរមិនដាច់ជារៀងរាល់ថ្ងៃពិសេសនាថ្ងៃចុងសប្ដាហ៍ដូចជាថ្ងៃសៅរ៍និងថ្ងៃអាទិត្យជាដើមហើយក៏ជាកន្លែងប្រារព្ធពិធីសប្បាយផ្សេងៗផងដែរ៕