២នាក់បងប្អូន នៅមានជីវិត, រកឃើញជនរងគ្រោះសរុប២៧នាក់ ក្នុងនោះស្លាប់៧នាក់
កែប៖ បើតាមរបាយការណ៍របស់មន្ទីរពេទ្យខេត្តកែប បានឲ្យដឹងថា គិតត្រឹមម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្គ្រោះបានជួយជនរងគ្រោះពីរនាក់បងប្អូន ចេញពីគំនរអគារបាក់រលំ ដែលមាន ជនរងគ្រោះសរុបឡើងដល់២៧នាក់ ក្នុងនោះស្លាប់៧នាក់។
មន្ទីរពេទ្យខេត្តកែប នាពេលនេះម៉ោង ២១:០០ នាទី យប់ ថ្ងៃទី ៤ មករា ២០២០ ។ សម្តេច ហ៊ុនសែន បាននិងកំពុងពិនិត្យសួរសុខទុក្ខជនរង់គ្រោះទាំង២នាក់បងប្អូនដែលទើបនឹងសង្គ្រោះបានពីគំនរអគាររលំបាក់បែក ។
ក្រុមអ្នកសង្គ្រោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់២៧នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៧នាក់បានស្លាប់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។
រដ្ឋបាលខេត្តកែប ប្រកាសផ្លូវការអំពីលេខទូរស័ព្ទ៖ 092 860 888 សម្រាប់ទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះ នៃករណីបាក់រលំអគារ។ ជាមួយនោះដែរ រដ្ឋបាលខេត្តកែប ក៏បានបង្ហាញពីបញ្ជីឈ្មោះជនរងគ្រោះទាំង២៧នាក់ ដែលរងគ្រោះជាប់ក្នុងគំនរអគារដែលបាក់រលំ ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរអគារ។
នៅយប់ថ្ងៃសៅរ៍ទី៤ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកំពុងនៅជាប់ជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ ដែលកំពុងរុករកពលរដ្ឋរងគ្រោះ នៅក្រោមគំនរបាក់បែកនៃអគារ៦ជាន់ ដែលបាក់រលំកាលពីម្សិលមិញនៅខេត្តកែប។
តាមការបញ្ជាក់ពីក្រុមការងារសង្គ្រោះបន្ទាន់ គឺបានឮសំឡេងជនរងគ្រោះពីរនាក់បងប្អូនស្រីមួយប្រុសមួយ ជាប់នៅក្នុងគំនរបេតុង បានស្រែកដង្ហោយសុំឲ្យជួយ។
នៅពេលនេះ សម្តេចតេជោ ហ៊ុន សែនកំពុងរង់ចាំលទ្ឋផលសង្គ្រោះបន្ទាន់ ដែលត្រូវធ្វើឲ្យបានលឿនបផុត ដើម្បីសង្គ្រោះជីវិតមនុស្សដែលកំពុងជាប់ក្នុអគារដួលរលំនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំការរុករកសង្គ្រោះកម្មករ ដែលកំពុងជាប់នៅក្នុងអគារដួលរលំ នៅក្នុងក្រុងកែប ខេត្តកែបនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩
ក្នុងនាមជាប្រមុខដឹកនាំ និងក្នុងនាមជាឳពុកប្រកបដោយព្រហ្មវិហាធម៌ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរំភើបរីករាយឥតឧបមា ដែលបានឃើញកូនចៅនៅមានជីវិត ដូចការទន្ទឹងរង់ចាំនឹងចង់បានរបស់សម្តេច។ ជិវិតមនុស្សយើងពិតជាថ្លៃមែន។
នៅពេលនះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យការព្យាបាលជូនដល់បងប្អូនរងគ្រោះទាំងអស់ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារឡើងវិញ។
ការខិតខំដោយមិនដែលបានគិតពីការនឿយហត់របស់ សម្តេចតេជោ ហ៊ុន សែន ទាំងយប់ថ្ងៃសៅរ៍នេះ គឺចង់ឃើញពលរដ្ឋមានជីវិតរស់នៅ បានជួបជុំក្រុមគ្រួសារប្តីប្រពន្ធ និងកូនចៅតទៅទៀត។
សម្តេចតេជោ សុខចិត្តទ្រាំលំបាកគ្រប់យ៉ាង ដើម្បីពលរដ្ឋរស់នៅសុខសប្បាយជួបជុំក្រុមគ្រួសារ៕