បញ្ចប់ការរុករក ឃើញជនរងគ្រោះសរុប៥៩នាក់ ស្លាប់៣៦នាក់
កែប៖ ត្រឹមម៉ោង១១៤០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រកាសបិទប្រតិបត្តិការជួយសង្រ្គោះក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយរកឃើញជនរងគ្រោះសរុបទាំងអស់៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិត២៣នាក់ ( ស្រី៨នាក់)។
សកម្មភាពជួយសង្គ្រោះជនរងគ្រោះរបស់កម្លាំងក្រុមការងារជួយសង្គ្រោះ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បិទបញ្ចប់ប្រតិបត្តិការ រុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តកែប នាថ្ងៃទី៥មករានេះថា គ្មានការដកតំណែង អភិបាលខេត្តកែប និងមន្រ្តីពាក់ព័ន្ធនោះទេ៕