ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួបអាពាហ៍ពិពាហ៍ ៤៤ ឆ្នាំរបស់សម្តេចតេជោនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត

147

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី៥មករានេះថា ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៤ ឆ្នាំរបស់ខ្ញុំ (៥ មករា ១៩៧៦ – ៥ មករា ២០២០)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្គ្រាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិ​តរ​ស់នៅរហូមកដល់សព្វថ្ងៃនេះឡើយ។ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៩ ខ្ញុំបានផូសចេញនូវអត្ថបទ​ប្រ​វត្តិ​រឿងពិ​តរបស់ខ្ញុំ និងភរិយា ទាំង២ វគ្គ ជូនបងប្អូនជនរួ​មជា​តិបានស្វែងយល់ពីខ្សែជីវិតពិតរប​ស់​ប្តីប្រព​ន្ធខ្ញុំទាំងពី​រនាក់ ដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍​ ​ប៉ុល​ពត ដែលគ្មានទេដែលហៅថាសេចក្តីសុ​ខ​ រួមទាំងការស្លាប់បាត់បង់កូន​ទី​១ជាទី​ស្រឡាញ់បំផុតទៀតផង។

ពិតណា​ស់ ​រឿងរ៉ាវទាំងអស់នេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ជី​វិ​តខ្ញុំ និងភរិយាខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏ជា​រឿង​រ៉ាវដែលបានកើត​ឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានឆ្លងកាត់សង្រ្គាម និងរ​បប​ប្រល័យពូជសាសន៍ក្នុងសម័យនោះផង​ដែ​រ។

ខ្ញុំសូមចែករំលែកនូវប្រវត្តិរឿតពិតរបស់ខ្ញុំ​ និងភរិយា ជូនបងប្អូនជនរួមជាតិសារជាថ្មីដូចភ្ជាប់មកខាងក្រោមនេះ៕​

អត្ថបទដែលជាប់ទាក់ទង