ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាមិនទាន់រកបានមេដាយពីព្រឹត្តិការណ៍ASEAN School Gamesនៅឡើយទេ

116

ភ្នំពេញ:លោកព្រំ ប៊ុណ្ណយីនាយបេសកកម្មកម្ពុជាសម្រាប់ព្រឹត្តិការណ៍10nd ASEAN School Ganesបានប្រាប់ឲ្យដឹងពីទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលជាកន្លែងប្រារព្ធការប្រកួតកីឡាសិស្សអាស៊ានលើកទី១០មកថា កម្ពុជានៅមិនទាន់ដណ្ដើមបានមេដាយនៅឡើយទេ ។

ប្រភេទកីឡាអត្តពលកម្ម និងហែលទឹកកម្ពុជាបានត្រឹមតែវិះនឹងបានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រតែប៉ុណ្ណោះតែទោះជាយ៉ាងណាក៏លោកធ្វើការកត់សំគាល់ថា គុណផលរបស់ពួកគេមានការប្រែប្រួលល្អជាងលើកមុន ។សម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុពុំទាន់មានសេចក្ដីរាយការណ៍នៅឡើយទេតែសម្រាប់ប្រភេទកីឡា វាយសីវិញ្ញាសាប្រកួតជាក្រុមកម្ពុជាបានចាញ់ទៅហើយ ។វាយសីនៅសល់តែវិញ្ញាសាវាយគូ និង ឯកត្តជនប៉ុណ្ណោះ ។

នេះជាលើកទី៣ហើយដែលកម្ពុជាចេញទៅប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ ។កម្ពុជាចេញទៅលើកដំបូងនៅឆ្នាំ២០១៦ក្នុងការប្រកួតលើកទី៨នៅខេត្តឈៀងម៉ៃ ព្រះរាជាណាចក្រថៃដោយកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុ ។លើកទី២ឆ្នាំ២០១៧ក្នុងលការប្រកួតលើកទី៩នៅសឹង្ហបូរីកម្ពុជាពុំបានមេដាយឡើយ ។សម្រាប់លើកទី១០នេះស្ថានភាពហាក់ដូចជាមិនសូវល្អសោះ ទោះបីក្រុមកម្ពុជាដែលចេញទៅប្រកួត សុទ្ធតែជាកីឡាជម្រើសជាតិថ្នាលក៏ពិតមែនក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង