ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ចេញលិខិ​តថ្លែ​ងអំណរគុណ នៅក្នុងប្រតិបត្តិការជួ​យ​សង្រ្គោះ​បន្ទាន់ ក្នុងឧបទ្ទវហេតុបាក់រលំអគារ​ ​៧ ជាន់ នៅខេត្តកែប

74

 

​កែប៖ លិខិតថ្លែងអំណរព្រះគុណ និងអរគុណ ​រ​បស់ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុ​ន​ សែន នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងប្រតិបត្តិការជួយសង្រ្គោះបន្ទាន់​ដ​ល់ជ​នរងគ្រោះចំនួន ៥៩ នាក់ ដែលជាប់នៅក្នុង​ឧបទ្ទវហេតុបាក់រលំអគារ ​៧​ ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា ២០២០។​

សម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែងគ្រប់ដង្ហើមចេញចូល ដោយមិនបានគិត សូម្បីបន្តិច ​អំ​ពីកា​រនឿ​យហត់ និងការលំបាកផ្ទាល់ខ្លួនទាំងយប់​ថ្ងៃ​ គឺដើម្បីពលរដ្ឋមានជីវិតរស់នៅជួបជុំ​ក្រុ​មគ្រួសា​រ​ដូច​យើងទាំ​ង​អស់គ្នា​។ អរគុណសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ បានចេញលិខិតថ្លែងអំណរព្រះរាជ​គុ​ណ ដល់ព្រះមហាក្សត្រ​ ព្រះករុណជាអរម្ចាស់ជីវិតលើត្បូ​ង​ និងសម្តេចម៉ែ ព្រមទាំងអរគុណដ​ល់​ស្ថាប័​នព្រឹ​ទ្ធ​សភា រដ្ឋសភា អស់លោក លោកស្រី ដែលជាថ្នាក់ដឹ​ក​នាំក្រសួ​ង​ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុ​ធ​គ្រប់​ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្ត្រីស្ម័គ្រចិត្ត​ ​ព្រមទាំងប្រជាពលរដ្ឋទាំ​ង​អស់ ដែលបានចូលរួមយ៉ាង​ស​កម្ម ក្នុងយុទ្ធនាការ​ជួ​យស​ង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទវហេតុ ​បាក់រលំអគារ​ នៅក្នុ​ងខេ​ត្តកែប។

ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គុណូបការៈដ៏ប្រ​សើ​រថ្លៃថ្លា ឧដុង្គឧត្តម​របស់ព្រះមហាក្ស​ត្រ​ និងសម្តេចម៉ែ ព្រមទាំងស្ថាប័នព្រឹ​ទ្ធ​សភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់​ប្រ​ភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្ត្រីស្ម័គ្រចិត្ត​ ​ព្រម​ទាំងប្រ​ជាពលរ​ដ្ឋ​ទាំ​ងអស់ បានបង្ហាញនូវឆន្ទៈ ដ៏មោះមុត ក្នុងការបូជាកម្លាំងកា​យ​ កម្លាំងចិត្ត រួបរួម​សា​មគ្គី​គ្នា ដើម្បីសម្រេចបាននូវ​កា​រឈា​ន ទៅបញ្ចប់យុទ្ធនាការរុករកជ​ន​រ​ងគ្រោះ ព្រមទាំងបានឧបត្ថម្ភជាថ​វិ​កា សម្ភារៈ គ្រឿងឧបភោគបរិភោ​គ​។ ជាលទ្ធផលយុទ្ធនាកា​រ​នេះ​ បានបញ្ចប់ត្រឹមថ្ងៃទី០៥​ ខែមករា ឆ្នាំ២០២០ នៅម៉ោង១១៖៣៥នាទី ដោយបានរុករកបានជនរង​គ្រោះ​ទាំងអស់ ពីគំនរអគារបា​ក់រ​លំ។

ជាមួយគ្នានេះ សម្តេចតេជោនាយក​រ​ដ្ឋមន្ត្រី ក៏បានថ្វាយព្រះពរ ព្រះមហាក្សត្រ សូមព្រះអង្គទ្រង់ប្រកបដោយ​ព្រះ​សុខ​ភាព​មាំមួ​ន ព្រះកាយពលសិរីវ​ឌ្ឍ​នា​ ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ព្រះជន្មាយុយឺ​ន​យូរជា​ងរយព្រះវស្សា ចាក​ផុ​តពីព្រះ​រោគា​ព្យាធិ​នានា ដើម្បីព្រះអង្គទ្រង់គ​ង់​ប្រ​ថាប់ជា​ម្លប់ យ៉ាងត្រជាក់ត្រជុំ សុខដុមរមនា របស់មាតុភូមិកម្ពុជា ជា​រៀ​ងរ​ហូតទៅ និងសូមថ្លែង​អំ​ណរគុ​ណ​យ៉ាង ជ្រាលជ្រៅចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ​ស្ថា​ប័ន មន្ត្រីរាជការ​ស៊ី​វិល កងកម្លាំងប្រដា​ប់​អាវុ​ធគ្រប់​ប្រ​ភេទ គ្រូពេទ្យ ក្រុមយុវជន ក្រុមស្ត្រីស្ម័គ្រចិ​ត្ត ព្រមទាំងប្រជាជន​ទាំ​ង​អស់ សូមសមប្រកបតែនឹង​ពុ​ទ្ធព​រទាំង​៥ប្រការ៕​

អត្ថបទដែលជាប់ទាក់ទង