ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោអះអាងថា លោកកឹមសុខា ប្រសើរជាងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលមួយ ចំនួនផងដែលមានស្មារតីជាតិនិយម

81

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសស្វាគមន៍ជំនួយរបស់លោកកឹម សុខាសម្រាប់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែបនាថ្ងៃទី៥មករានេះសម្តេចតេជោហ៊ុនសែនបានលើកសរសើរថាលោកកឹមសុខាប្រសើរជាងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលមួយចំនួនផងដែលមានស្មារតីជាតិនិយមព្រោះពេលនេះមិនមែនជាពេលត្រូវឈ្លោះគ្នាឬប្រកាន់និន្នាការនយោបាយនោះ។

បើតាមការផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់លោកម៊ុតចន្ថាទីប្រឹក្សាលោកកឹមសុខានៅថ្ងៃទី៥មករាបានលើកឡើងថាសោកនាដកម្មរបស់ខ្មែរមិនមែនជាពេលវេលាចោទគ្នាទេគឺជាពេលសង្រ្គោះ។

ក្រោយពីបានទទួលដំណឹងយ៉ាងរន្ធត់និងដ៏ក្រៀមក្រំបំផុតដែលទាក់ទិននឹងឧបទ្ទវហេតុរលំបាក់អគារនៅក្រុងនិងខេត្តកែបកាលពីថ្ងៃទី៣ខែមករារួចមកឯកឧត្តកឹមសុខាបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះនិងក្រុមគ្រួសារដែលបានបាត់បង់ជីវិតនិងរងរបួសយ៉ាងអណោចអធមនៅក្នុងហេតុការណ៍នេះ។

លោកកឹមសុខាថ្លែងថា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះនិងក្រុមគ្រួសារដែលបានបាត់បង់ជីវិតនិងរងរបួសយ៉ាងអណោចអធមក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែបនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០នេះ។

បន្ថែមពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះជនរងគ្រោះនិងក្រុមគ្រួសារក្នុងហេតុការណ៍បាក់រលំអគារទោះបីជាតិចតួចក្តីលោកកឹមសុខាបានចូលរួមចំណែកជាថវិកាដោយទឹកចិត្តសប្បុរសនិងដោយក្តីអាណិតអាសូរដ៏រន្ធត់នូវទឹកប្រាក់ចំនួន.០០០ដុល្លារសម្រាប់ចូលរួមជួយដល់ជនរងគ្រោះ។លោកកឹមសុខាបានប្រាប់ទៅសហការីឲ្យចូលរួមដោយសប្បុរសព្រោះជារឿងសោកនាដកម្មរបស់ខ្មែរមិនមែនជាពេលវេលាចោទគ្នាទេគឺជាពេលសង្រ្គោះ។

អស់រយៈពេលបីថ្ងៃនេះទោះបីមិនបានទៅដោយផ្ទាល់ដល់ទីកន្លែងកើតហេតុលោកកឹមសុខាបានសង្កេតឃើញសមត្ថកិច្ចបានខឹតខំប្រឺងប្រែងយ៉ាងខ្លាំងគួរឲ្យកោតសរសើរក្នុងប្រតិបត្តិការជួយសង្គ្រោះន។

លោកប្រធានកឹមសុខាៈ«ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះនិងក្រុមគ្រួសារដែលបានបាត់បង់ជីវិតនិងរងរបួសយ៉ាងអណោចអធមក្នុងហេតុការណ៍បាក់រលំអគារនៅក្រុងនិងខេត្តកែបនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០នេះ។» នេះបើតាមការផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់លោកម៊ុតចន្ថាទីប្រឹក្សាលោកកឹមសុខានៅថ្ងៃទី៤មករា។

ជាមួយគ្នានេះដែរសូមប្រសិទ្ធិពរឧទ្ទិសសូមឲ្យបងប្អូនកម្មករដែលរងរបួសឆាប់បានធូរស្រាលនិងជាសះស្បើយ។

យើងសូមកោតសរសើរចំពោះកិច្ចប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះពីសំណាក់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ទន្ទឹមគ្នានេះដែរការស៊ើបអង្កេតហ្មត់ចត់មួយគួរត្រូវបានចាត់ឡើងដើម្បីកំណត់អំពីបញ្ហាពិតប្រាកដដែលបានបណ្តាលឲ្យរំលំបាក់អគារកំពស់៧ជាន់នេះនិងអ្នកទទួលខុសត្រូវក្នុងគោលបំណងទប់ស្កាត់ឧបទ្ទវហេតុបែបនេះទៅថ្ងៃមុខទៀត៕

Qqqq

អត្ថបទដែលជាប់ទាក់ទង