ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមនក្រុមសង្គមងងិត ចេញធ្វើសកម្មភាពលួច ឆក់ឥតល្ហែ.!រីឯក្រុមសមត្ថកិច្ចប៉ូលិសដេកលក់

62

 

ភ្នំពេញ៖ស្ត្រី​២នាក់​ម្តាយ​និង​កូន​ស្រី​ បានជិះ​ម៉ូតូ​ដេញ​តាម​ម៉ូតូ​ចោរឆក់ ធ្វេីអោយជនសង្ស័យភ័យជិះម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងទាំងជនសង្ស័យនិងរងគ្រោះធ្វេីអោយជនរងគ្រោះរបួសធ្ងន់។ចំណែកជនសង្ស័យរងរបួសស្រាលគេចខ្លួនបាត់មិនរំខានដំណេកក្រុមសមត្ថកិច្ចប៉ូលិសឡើយ។
ករណីនេះ​បាន​កើត​ឡើង​កាលពីម៉ោង​ជាង ៩យប់​ ថ្ងៃ​ទី​ ៥​ ខែ​មករា​ ឆ្នាំ​២០២០​ នេះនៅម្ដុំវត្តទួលទំពូង ផ្លូវ​១៣៥​កែង​និង​មហាវិថីម៉ៅសេទុង​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌ​ចំការមន​រាជធានីភ្នំពេញ។
​ ស្ត្រី​រងគ្រោះ​ ជាម្ដាយ​ ត្រូវ​បាន​សមត្ថកិច្ច​ អោយ​ដឹង​ថាគាត់មានអាយុប្រហែល​ ២៩ឆ្នាំតែមិនទាន់ស្គាល់ឈ្មោះទេ​ មាន​អាសយដ្ឋាន​ ផ្ទះ​គ្មាន​លេខ​​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ។
​ ចំនែក​កូន​ស្រី​ អាយុ​ប្រហែល​៧ឆ្នាំ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ជិះ​ម៉ូតូ​ ម៉ាក​ ZOMER X ពណ៌ស​លាយ​ទឹក​ក្រូច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GC 5335 ។
​ ចំនែក​ជនសង្ស័យ​ ២នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ បានរត់​គេច​ខ្លួន​បាត់​ ដោយ​បន្សល់​ទុក​ម៉ូតូ​១គ្រឿង​ ម៉ាក​ ហុង​ដា​ឌ្រីម​ សេរី​ឆ្នាំ​២០១៩​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HO 6280 ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ ។
រីឯរថយន្ត​សណ្តោង​ ម៉ាក​ FUSU ពណ៌ បៃតង ខ្ចី​ ពាក់​ស្លាក​លេខ​ កំពង់​ធំ​ 3A2124 បេីក​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ។
​ ពត៌មាន​ ពី​កន្លែង​កើត​ហេតុ​ និយាយថានៅ មុន​ពេល​កេីតហេតុ​ខាងលើនោះ គេបាន​ឃើញ​ ស្ត្រី​២នាក់​ម្តាយ​និង​កូន​ ស្រី​អាយុ​ប្រហែល​៧ឆ្នាំ​ បានជិះ​ម៉ូតូ​ម៉ាក​ZOMER​ X​ពណ៌ស​លាយ​ទឹក​ក្រូច​ ដេញ​តាម​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ ហុង​ដា​សេ១២៥មួយគ្រឿង​ ជិះ​ដោយ​ ជនសង្ស័យ​២នាក់​ មកពីក្រោយរួចធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិរួច​ តាម​បណ្ដោយ​ផ្លូវ​ ១៣៥​ក្នុង​ទិសដៅ​ ពី​លិច​ទៅ​កេីត​ ក្នុង​ល្បឿន​លឿនដូចហោះ​ ដោយ​ស្ត្រី​២នាក់​ម្តាយ​និង​កូន​ បាន​ស្រែក​ថាចោរជិះម៉ូតូដេញ​ តាម​ពី​ក្រោយ។ លុះ​មកដល់​ ចំនុចមហាវិថីម៉ៅសេទុង​ ក៍ម៉ូតូ​ទាំងពីរ​គ្រឿង​ ទាំង​ជនសង្ស័យ​និង​ជន​រងគ្រោះ​ ជ្រុល​ចង្កូតទៅ​បុក​រថយន្ត​សណ្តោង​ដឹក​ទំនិញ​ ដែល​ធ្វើ​ដំណើរ​តាម​ បណ្ដោយមហាវិថីម៉ៅសេទុង​ក្នុង​ទិសដៅ​ ពី​ជើង​ទៅ​ត្បូង​ ចំពាក់​កណ្ដាល​កង់ឡាន​ ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២គ្រឿង​ដួល​ចូល​ក្រោម​រថយន្ត​ ក៍ត្រូវ​រថយន្ត​កិន​អូសម៉ូតូ​ ពី​ក្រោម​អូសរាប់សិបម៉ែត្រទេីប​អ្នក​បេីក​បរ​ រថយន្ត​ចាប់​ហ្វ្រាំង​ឈប់ព្រម​ទាំង​ធ្វើ​ឲ្យ​ស្ត្រី​២នាក់​ម្តាយ​និង​កូន​ រងរបួស​បាក់​ជើង​ទាំងពីរ​នាក់​ ។ចំនែក​ ជន​សង្ស័យ​ទាំង​ពីរ​នាក់​ រងរបួស​ស្រាលបាន​រត់​គេច​ខ្លួន​បាត់​ ដោយ​បន្សល់​ទុក​ម៉ូតូ​១គ្រឿង​នៅ​កន្លែង​កើត​ហេតុ​ ។
​ បន្ទាប់មកឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ រួច​ហើយ​ក៍​បា​ន​ ទំនាក់ទំនង​ ហៅ​រថយន្ត​សង្គ្រោះ​អោយ​មកដឹក​ជនរងគ្រោះ​ ស្ត្រី​២នាក់​ម្តាយ​និង​កូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។
​ ក្រោយ​ពេល​កេីតហេតុ​ នៅសល់​តែ​រថយន្ត​និង​ម៉ូតូ​២គ្រឿង​ ព្រម​ទាំង​អ្នក​បេីក​បរ​ ឡានត្រូវ​បាន​សមត្ថកិច្ច​ ជំនាញ​ យក​ទៅ​រក្សា​ទុក​នៅ​ អធិការ​ខណ្ឌ​ចំការ​មន​ រងចាំ​ ខាង​ជំនាញ​ធ្វើ​ការ​ ស្រាវជ្រាវ​នៅ​ពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង