ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាប់ជាប់ពន្ធនាគា ៦លើក នៅមិនរាងចាល ត្រូវនគរបាលចាប់ខ្លួនករណីលួចដដែល

92


កំពង់ចាម៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨ បានប្រកាសថា បើចាប់មិនបានមិនដឹងថា តើមានបងប្អូនប្រជាពលរដ្ឋរូបណាទេ ដែលត្រូវបាត់បង់ទ្រព្យសម្បត្តិ់ដោយសារជនល្មើសនេះ នេះជាមុខសញ្ញាលួចសកម្មមិនរៀងចាល ដែលកន្លងមកបានជាប់ពន្ធនាគា ៦លើករួមមកហើយ ក្នុងករណីលួចដូចគ្នា ។

សូមរំលឹកថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលា ម៉ោង៣ទៀបភ្លឺ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចេញល្បាតក្នុងភូមិសាស្ត្រ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉េង ចាន់វុធ អធិការរងទទួលការងារព្រហ្មទណ្ឌ មកដល់ចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រទះឃើញ មុខសញ្ញា១នាក់ ឈ្មោះ យក ភួងម៉ារី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមុខសញ្ញាចេញពីពន្ធនាគារច្រើនលើកហើយ ភ្លាមនោះស្រាប់តែមុខសញ្ញាខាងលើនេះ បានបោះឧបករណ៍កាច់សោម៉ូតូចោល រួមមាន សោរខ្សៀ១ និងដែកកន្ទុយអន្ទង់ចំនួន២ ហើយរត់គេចខ្លួន ភ្លាមនោះសមត្ថកិច្ចយើង ដេញតាមចាប់ឃាត់ខ្លួន រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានចៅក្រមសើបសួរសាលាដំបូងខេត្តកំពង់ចាម សម្រេចចេញដីកាបង្គាប់ ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ចាម ពីបទប៉ុនប៉ងលួច៕

អត្ថបទដែលជាប់ទាក់ទង