ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ នរណាប្រជាធិបតេយ្យជាងនរណាលើលោកនេះ ?

410

នរណាប្រជាធិបតេយ្យជាងនរណាលើលោកនេះ ? គឺជាសំណួេសាមញ្ញដែលលំបាកឆ្លើយព្រោះឆ្លើយស្រួលមិនស្រួលគេមិនសប្បាយចិត្តហើយអាចត្រូវគេដាល់បែកកញ្ចប់មាត់ទៀតផង ។

បើឆ្លើយរបៀបទ្រពងគេថាអាមេរិកហើយដែលប្រជាធិបតេយ្យជាងគេនោះ ។មិនឲ្យថាអញ្ចឹងយ៉ាងម៉េចបើកាលពីលោកដូណាល់ ត្រាំទៅកូរេខាងត្បូងគ្រាន់ស្រ្តីកូរេខាងត្បូងម្នាក់ជិះកង់ស្របពេលរថយន្តលោកត្រាំធ្វើដំណើរឆ្លងកាត់នោះប្រហែលជាស្រ្តីនោះទ្រលាន់ជាមួយនឹងលោកត្រាំពេកបានជាលើកម្រាមដៃកណ្ដាលដាក់លោកត្រាំ ។

​កាយវិការតែប៉ុណ្ណេះស្រ្តីកូរេរូបនោះត្រូវត្រូវបាត់បង់ការងារ ។នេះជារឿងដែលល្បីពាសបេញពិភពលោកនៅក្នុងឆ្នាំ២០១៧នេះ ។ ប្រសិនបើលោកត្រាំជាមេដឹកនាំប្រទេសមហាបិតាប្រជាធិបតេយ្យមែននោះគ្រាន់តែលោកទូរស័ព្ទមកប្រាប់ប្រធានាធិបតេយ្យសាធារណរដ្ឋកូរែតែមួយម៉ាត់នោះប្រហែលជាមិនដល់ថ្នាក់ធ្វើឲ្យស្រ្តីរូបនោះបាត់បង់ការងារនោះទេ ។ ឱ! លោកត្រាំអ្ហើយបើកចិត្តឲ្យទូលាយបន្តិចទៅ ។

កាយវិការបែបនេះជម្លើយបន្តិចមែនតែប្រជាធិបតេយ្យជាផលិតផលរបស់អាមេរិកហេតុនេះផលិតផលនេះក៏គួរតែមានអធ្យាស្រ័យខ្លះផង ។
​ សូម្បីតែការងារការទូតរបស់ប្រទេសបិតាប្រជាធិបតេយ្យរូបនេះគេមិនសូវជាមកធ្វើការតំណាងប្រទេសនោះ ទេគេច្រើនតែចាយលុយនិងធ្វើការជាមួយបក្សប្រឆាំងដែលជាទង្វើផ្ទុយពីការងារការទូតដែលតម្រូវឲ្យតំណាងស្ថានទូតត្រូវធ្វើការងារជាមួយរដ្ឋាភិបាល ។

បេះដូងអាមេរិកប្រជាធិបតេយ្យមានដោយពេល និង ដោយបក្សពួក ។តុលាការកំពូលកម្ពុជាដោយគ្រាន់តែរំលាយចោលគណៈបក្សសង្គ្រោះជាតិក៏ចោទថាជាទង្វើខ្វះប្រជាធិបតេយ្យ ។ ចំពោះលោកប្រាវីដ ចានអ៊ូចាកាលពីគាត់ធ្វើជាមេទ័ពគាត់ធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីលោស្រីនាយករដ្ឋមន្ត្រីយីង ឡាក់ស៊ីណាវាត្រានោះអាមេរិកអត់ ក្អកអីមួយម៉ាត់សោះ ។ បេះដូងប្រជាធិបតេយ្យបែបនេះឬ ? តិចសើចរយះមាត់ឥឡូវកុំតែខ្លាចឈឺទេកុំអីសើចមែន ៕

អត្ថបទដែលជាប់ទាក់ទង