នរណានឹងដើរចេញពីការប្រកួតក្នុងសប្ដាហ៍នេះ ?
ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-Cementយប់ថ្ងៃទី១៦មិថុនានេះនឹងមានអ្នកប្រដាល់២រូបទៀតទទួល បានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី២ និង២រូបទៀត ត្រូវខ្ទាតចេញពីការប្រកួតតែម្ដង ។
ផាន រះក្លិបតាព្រហ្មមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ក្រុងអង្គរគឺសេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាប ។ផាន រៈជាអ្នកប្រដាល់ដែលមាន កណ្ដាប់ដៃធ្ងន់តែមួយរយៈនេះអ្នកប្រដាល់រូបនេះ ជួនក៏ជួបសំណាងល្អជួនក៏ជួបបញ្ហាវេទនាដោយ ត្រូវគូប្រកួតវាយឲ្យសន្លប់ ។
គេជាអ្នកប្រដាល់ដែលវ៉ៃចេញធ្ងន់មែនតែភាពអំណត់ និង ចិត្តក៏មិនសូវជាធំដែរ ។ប្រសិនបើគូប្រកួតខ្លាំងតែបន្តិចនោះផាន រះវ៉ៃចេញលែងរួចហើយ ស្រួលមិមស្រួលរកកន្លែងដេកក៏មានដែរ ។
សេក ចៅជូតមិនសូវមានឱកាសឡើង មកប្រកួតនៅភ្នំពេញទេតឬតាមរយៈការឡើង មកម្ដងម្កាលនោះធ្វើឲ្យគេដឹងថាអ្នកប្រដាល់រូបនេះ មានអំណត់ខ្ពស់គ្រាន់តែ ការវ៉ៃចេញរបស់គេមិនសូវមានកលល្បិច គឺគេច្រើនតែវ៉ៃចេញត្រង់ៗពេក ។
ជំនួបមួយនេះសេក ចៅជូតរកបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី២ទៀត ឬក៏កៅអីជុំទី២ជារបស់អ្នកប្រដាល់ផាន រះ ?នរណាខ្ទាតចេញពីការប្រកួត ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យជួបជាមួយអ្នកប្រដាល់ឈ្មោះកំពែង ខ្មៅ ។
កំពែង ខ្មៅមួយរយៈនេះមានការរីកចម្រើនទាំងកម្លាំង និង បច្ចេកទេសក្នុង ខណៈដែ់វ៉ាន់ឌីជាអ្នកជំនាន់ក្រោយបានក្លាយជាអ្នកប្រដាល់ ដែលមិនស្រួលបង្ក្រាបនោះ ។អ្នកប្រដាល់ទាំង ២ រូបនេះមានឱកាសដើម្បីឈ្នះដូចគ្នាមិនដឹងថានរណាខ្តាតចេញ ពីការប្រកួតហើយនរណាកក់កៅអីសម្រាប់ជុំទី២ បាននោះឡើយ ។
ឡុង សុភីក្លិបសាលវ័ន្ដកីឡា ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃថាវ អ៊ូឡាន(Thav Oulan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
នៅស្រុកខ្មែរអ្នកប្រដាល់ថៃថាវ អ៊ូឡានមានតែរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ទេ ដែលប្រកួតជាមួយ បានដោយមានឈ្នះមានចាញ់ ឯ ឡុង សុភីមិនដឹងថា អាចតស៊ូជាមួយអ្នកប្រដាល់ឆ្លងដែននេះបានឬក៏អត់នោះទេ ៕