ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ដាក់អំពូលសឡាតាមដងផ្លូវ ក្នុង សង្កាត់កន្ទោកនិងសង្កាត់បឹងធំ ប្រជាពលរដ្ឋសម្តែងការដឹងគុណ អភិបាលរាជធានីភ្នំពេញ

91
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងជាអភិបាល បានសម្រេចអោយមានការដាក់អំពូលភ្លើងសឡាតាមដងផ្លូវ ក្នុងសង្កាត់កន្ទោកនិងសង្កាត់បឹងធំ ខណ្ឌកំបូល ដើម្បីបង្កភាព ងាយស្រួលអោយប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ កម្មការនីធ្វេីដំណេីរបានស្រួលនៅពេលយប់និងម្យ៉ាងវិញទៀតក៏ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ផងដែរ។
   ដើម្បីអោយដំណើរការនៃការដាក់អំពូលភ្លើងបំភ្លឺសាធារណៈនេះ ដំណើរការទៅដោយរលួននិងអាចទទួលយកបាន កាលពីរាត្រីថ្ងៃពុធ១៤កើតខែបុស្ស ឆ្នាំកុរ​  ឯកស័ក​ ព.ស២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី០៨ខែ មករា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទី លោកឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក លោកស្រីអភិបាលរង មន្រ្តីសាលាខណ្ឌព្រមទាំងលោក ចៅសង្កាត់កន្ទោក និងសង្កាត់បឹងធំ បានចុះពិនិត្យមេីលការដាក់អំពូលសឡាតាមដងផ្លូវនេះ នៅ ក្នុងភូមិថ្មដា សង្កាត់កន្ទោក និងភូមិព្រៃរមាសទី១និងទី២  សង្កាត់បឹងធំ ។
   មន្ត្រីរដ្ឋបាលខណ្ឌកំបូលបានបញ្ជាក់អោយដឹងថា
នេះជាការដូមួយដែលផ្តល់ជូនដោយ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដេីម្បីអោយបងប្អូនប្រជាពលរដ្ឋនិងបងប្អូនកម្មករ កម្មការនី ងាយស្រួលក្នុងការធ្វេីដំណេីរនាពេលយប់និងម្យ៉ាងវិញទៀតដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់នៅពេលយប់ផងដែរ។
   ជាការឆ្លេីយតប បងប្អូនប្រជាពលរដ្ឋបានសំដែងការសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់អំពីតំរូវការនៃការរស់នៅរបស់ពួកគាត់ ទាំងលើការធ្វើដំណើរនិងបញ្ហាសន្តិសុខ៕
អត្ថបទដែលជាប់ទាក់ទង