សម្ពោធដាក់ឲ្យប្រើប្រាស់ ប្រាសា ទព្រះនរាយ៍ (លោកតាធម្មរាជ) ត្រូវបានកសាងឡើងក្នុងទឹកដីខេត្តកំពង់ស្ពឺ ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា
កំពង់ស្ពឺ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបក្នុងពិធីសម្ពោធដាក់ឲ្យបករើប្រាស់ និង ឆ្លងប្រាសាទព្រះនរាយ៍ (លោកតាធម្មរាជ) នៅខេត្តកំពង់ស្ពឺ
ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីផងដែរ។
លោកជំទាវ បានបន្តទៀតថា ពិធីសម្ពោធឆ្លងប្រាសាទព្រះនរាយ៍ (លោកតាធម្មរាជ) ដែលបានចំណាយថវិការសាងសង់អស់ ១៥ម៉ឺនដុល្លារក្រោមការឧបត្ថម្ភរបស់ ព្រះតបសីលោ ហៀក ឡឹង ព្រះគ្រូចៅអធិការវត្តព្រះពោធិ សត្វគិរីរម្យនាពេលនេះ គឺស្របពេលដែលប្រជាជនកម្ពុជាកំពុងរីករាយ អបអរសាទរប្រារព្ធខួបលើកទី ៤១ នៃថ្ងៃជ័យជំនះ ៧មករា និងការរស់នៅយ៉ាងសុខុដុមរមនាក្រោមពន្លឺនៃសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនោះ អំពាវនាវដល់បងប្អូនជនរួមជាតិ៖ ១ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ។ ២ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារ ណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ៣ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមថែរក្សាភូមិ-ឃុំមានសុវត្ថិភាព និងអប់រំកូនចៅឲ្យជៀសផុតពីគ្រឿងញៀន ចំណុចនេះ ជាពិសេស មេប៉ុស្តិ៍នគរបាល និងមេឃុំ ត្រូវពង្រឹងនូវ ការទទួលខុសត្ រូវ បន្ថែមទៀត ។ ៤ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវសេពគ្រឿងស្រវឹងពេលបើកបរនោះទេ ត្រូវបើកបរដោយចេះគោរព និងអធ្យាស្រ័យគ្នា ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។
(៥) ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើងជាយថាហេតុ ក្នុងពេលដែលបងប្អូនទាំងអស់គ្នាអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នាពេលខាងមុខ។ សូម អរគុណសន្តិភាព ដែលជាឱកាសពេជ្រដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ៕ ដោយ៖ សំរិត