ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីគ្រឿងញៀន អាវុធហត្ថចាប់​ ជនសង្ស័យ១១នាក់

64

 

បន្ទាយមានជ័យ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរ​ដ្ឋថា មានអ្នកប្រើប្រាស់គ្រឿងញៀននៅម្ដុំក្រោយការ៉ាអូខេនាគទិ​ព្វ​ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែ​ត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ អាវុធហត្ថក្រុង បានចុះប្រតិបត្តការបង្រ្កាបបានករ​ណី​រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន​១​១នា​ក់ភ្លាមៗតែម្ដង កាលពីវេលាម៉ោង១២និ​ង​០០នាទី ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០ ហើយបានបញ្ជូនមកប​ញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បី​ធ្វើ​ការសា​ក​សួរ។ បន្ទាប់មក៏បញ្ជូនមកទីបញ្ជាការដ្ឋាន​ក​ងរាជអាវុធហត្ថខេត្តចាត់ការ​ប​ន្ត។

លោកវរសេនីយ៍ឯក សប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធ​ហ​ត្ថខេត្ត ទទួលការងារគ្រឿងញៀនបានបញ្ជា​ក់​ថា​ ជនសង្ស័យទាំង១១នាក់​មា​នឈ្មោះ​៖ ១/.យ៉េន មិថុនា,២/.រឹត ស្រីវី, ៣/.សាញ់ បូរី, ៤/.កន វ៉ា ,៥/.លឹម បូឡែន ,៦/.ណៃ ម៉ឡៃ ,៧.ធី ទិត្យ ,៨/.សេត វ៉ាន់នី និងដកហូតវត្ថុតាងគ្រឿងញៀនបានចំនួន០៥កញ្ចប់​ ស្មើនឹង១,៣​១ក្រាម ក្នុងនោះមេតំហ្វេតាមីនទឹកក​ក០​៤កូ​នថង់តូចស្មើ ១,១៦ក្រាម , មេតំហ្វេតាមីនគ្រាប់ (០១​គ្រាប់) ស្មើ ០,១៥ក្រាម។ លោកវរសេនីយ៍ឯក ស​ ប៊ុនសឿ​ង បានបញ្ជាក់ទៀតថា ក្នុង១១នាក់នោះ មានម្នាក់ឈ្មោះ រឹត ស្រីវី ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នករក្សាទុកគ្រឿងញៀនដោយខុ​ស​ច្បាប់​ ចំណែក១០នាក់ទៀតជាអ្នកប្រើប្រា​ស់​។​
ក្រោយពីសាកសួរចម្លើយ​រួច ព្រមទាំងបានរាយការណ៍ជូន​លោ​កឧ​ត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហ​ត្ថ​ខេ​ត្ត​ ជនសង្ស័យទាំង១១នាក់ត្រូវបា​ន​កម្លាំង​ការិយា​ល័យបទ​ល្មើស​គ្រឿងញៀ​ន កសាងសំណុំរឿងបញ្ជូនទៅសាលា​ដំ​បូងខេត្ត ចាត់ការតាមនីតិវិធី៕​

អត្ថបទដែលជាប់ទាក់ទង