ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ៣៧គ្រួសារ លើកគ្នាមកប្ដឹង ​ពីបញ្ហាទំនាស់ដីធ្លី ឈានដល់គំរាមសម្លាប់

67

ភ្នំពេញ ៖ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០នេះ មានពលរដ្ឋ៣៧គ្រួសារ មកពីក្រុងព្រះសីហនុ បានមកប្ដឹង សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ពីបញ្ហាទំនាស់ដីធ្លី។

លោកសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជា សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់បានឲ្យដឹងថា ពលរដ្ឋដែលមកប្ដឹង ពួកគាត់អះអាងថា  អ្នកមានអំណាចផ្កាយ៣មួយរូប នាំសុរិយោដីមកលួចវាស់វែងដីរបស់ពួកគាត់ ហេីយពេលពួកគាត់ថតវីឌីអូ ត្រូវផ្កាយ៣នោះ គំរាមសម្លាប់បេីហ៊ានថត (មានភស្តុតាងជាវីឌីអូ) ។

លោក វិល្លាម បានបន្តឲ្យដឹងថា ហេីយករណីដដែលនេះ មានការប្ដឹងផ្ដល់ដោយភាគីមានអំណាចយកប័ណ្ណកម្មសិទ្ធិ នៅតំបន់ផ្សេងមកប្ដឹងយកដីរបស់ពួកគាត់នៅតំបន់ផ្សឹង និងមានការរំលោភលេីសិទ្ធិ លំនៅដ្ឋានរបស់គាត់ ដោយឈូសឆាយកំទេច​ផ្ទះពួកគាត់ ហេីយធ្វេីការព័ទ្ធរបងតែម្ដង ។

យ៉ាងណាមិញ នេះជាការអះអាងរបស់ពួកគាត់ប៉ុណ្ណោះ បញ្ហាពិតយ៉ាងណាយេីងខ្ញុំនឹងស្រាវជ្រាវពិនិត្យជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង