ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋកាត់សែស្រឡា​យចិន សម្រុក ទៅកាន់រ​មណីយដ្ឋានប្រ​វត្តិសា​ស្ត្រវ​​ត្តភ្នំ​ ដើម្បីធ្វើពិធីកាត់​គ្រោះ​​​ ​ឬកា​ត់​ឆុង

186

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋកាត់សែស្រឡា​យចិន ច្រើនសិបនាក់បានសម្រុកនាំគ្នា ទៅកាន់រ​មណីយដ្ឋានប្រ​វត្តិសា​ស្ត្រវ​ត្តភ្នំ​ ដើម្បីធ្វើពិធីកាត់គ្រោះ​​ ​ឬកាត់​ឆុងតា​មអបិ​យជំ​នឿរៀងខ្លួន។

តាមលោកតាអាចារ្យប្រចាំនៅ​ប្រា​សាទព្រះ​ចៅលើកំពូ​លវ​ត្ត​ភ្នំ បានឲ្យដឹងថា មុនថ្ងៃចូលឆ្នាំចិនខាងមុខ​នេះ​​ អ្នកដែលត្រូវឆុង​ឆ្នាំ​មា​នបួន​ គឺឆ្នាំជូត​ មមី​ ថោះ​ និ​ង​​ រកា។

បើតាមជំនឿតគ្នាតម្រូវឲ្យអ្នកដែ​លកើតឆ្នាំ​ទាំង៤​ខាងលើមកធ្វើពិធី​កាត់ឆុង ដោយនាំយកមកជាមួយ​នូ​វវ​ត្ថុ៣ប្រភេ​ទ រួមមាន​ សាច់ជ្រូក៣​ជាន់​​ ពងទា​ និងយាហ៊ឺ​ ដើម្បីមក​ដាក់ចូលក្នុងមាត់ទេវតាខ្លាស​​​ ដើម្បីឲ្យគ្រោះចង្រៃបានរលាយសាបសូន្យ​​​ នាំភាព​សុខស​ប្បាយ​ពេញមួ​យ​ឆ្នាំ​។

អ្នក​ជាប់សែស្រឡាយ​ចិន បាននាំគ្នា​ទៅ​កាន់​វិហា​រ​លោកតា​​​ព្រះ​ចៅ ឬ​អ្នកតា​ព្រះ​ចៅ នៅ​​​រមណីយដ្ឋាន​វត្ត​​ភ្នំ​ ដើម្បី​កាត់​ឆុង​​ឆ្នាំ ហើយ​អ្នកខ្លះ​ទៀត​យ​ក​​ផ្កា​ភ្ញី នំចំណី មាន់​ទា ជ្រូក​ខ្វៃ សែន​លោកតា​ព្រះ​ចៅ ក្នុ​ង​​នោះ​មាន​ទាំង​ជនជាតិ​​វៀ​តណាម ពី​ប្រទេស​វៀតណាម​ផង​​ដែ​រ​ ។

អ្នក​ជាប់សែស្រឡាយ​ចិន បាន​បញ្ជាក់​ថា មិន​ថា​រដូវ​ចូ​ល​​ឆ្នាំ​ចិន​ទេ តែ​ជា​រៀង​រាល់​ថ្ងៃ ពិសេស​ពេល​ព្រឹ​ក គឺ​តែ​ងតែ​មាន​​អ្នក​ជាប់សែស្រឡាយ​ចិន​ទៅ​បន់ស្រន់​លោ​ក​តា​ព្រះ​​ចៅ​​តាម​​ជំនឿ រៀង​ៗ​ខ្លួន​យ៉ាងតិច​​​ណាស់​​ក្នុង​មួយ​ថ្ងៃ​ជាច្រើន​​នាក់ ។ ក្រៅពី​នេះ​ក៏​មាន​​ជនជាតិ​អឺរ៉ុប​​ទៅ​​ទស្សនា និង​អុជ​ធូប​ថ្វាយ​លោក​តា​​ព្រះ​​ចៅ​​ផង​ដែរ ។ ដោយឡែក​នៅ​ពេល​ចូល​​ឆ្នាំ​ម្តង​ៗ ជនជាតិ​ចិន​នាំ​គ្នា​ទៅ​ប​ន់​ស្រន់ ក៏​ដូច​ជា​សែន​ជ្រូ​ក​​ខ្វៃ មាន់​ទា នំចំណី ផ្កា​ភ្ញី​រាប់រយ​នាក់​នៅ​វិហារ​លោកតា​ព្រះ​ចៅ ​ក្រោ​យ​ពី​រយៈពេល​មួយ​​​ឆ្នាំ​ដែល​គាត់​រកស៊ី​​ល​ក់ដូ​រ​ចេះ​តែ​រីក​ចម្រើ​ន​​តាម​ការ​បន់ស្រន់​នៅ​​វិ​ហារ​លោកតា​​ព្រះ​​ចៅ​ ។

ស្រ្តីម្នាក់ បាននិយាយថា ឆ្នាំ​នេះ​ក្រុម​គ្រួសារ​គាត់​មា​ន​​កូនចៅ​​បី​នាក់ ដែល​ឆុង​ឆ្នាំ បាន​ទៅ​កាត់​ឆុង ដោយ​សារ​តែមាន​អ្នក​ជាប់សែស្រឡា​​យ​ចិន និង​វៀតណាម​ បា​ន​នាំ​គ្នា​សម្រុកចូល​​​វិហារ​​​លោកតា​ព្រះ​​ចៅ​​ ។ ​ដូច្នេះ​ដើម្បី​រំដោះគ្រោះ​​ច​ង្រៃ ក្រុម​គ្រួសារ​របស់​អ្ន​ក​ស្រី​​សម្រេ​ចចិត្ត ឆ្លៀត​នាំ​កូនចៅ​ទៅ​សែ​ន​​លា​បំណ​ន់ តាម​ការ​សន្យា​នា​​ពេ​ល​ក​ន្លង​​មក ហើយ​បាន​សុំ​បួងសួង​​​ដល់​លោកតា​ព្រះ​ចៅ​​សុំ​​ឲ្យ​​រក​ស៊ី​មា​ន​បាន​នៅ​ឆ្នាំនេះ។

តាម​ប្រវត្តិ​នៅ​ឆ្នាំ​១៣៧២ ដូន​ចាស់​ម្នាក់​ឈ្មោះ​​ ​ពេញ​ ជា​អ្នកមាន​ភោគ​សម្បត្តិ​បរិបូ​រ​ណ៍ មាន​លំនៅ​ក្បែរ​ច្រាំង​​ទ​ន្លេ​​បួ​ន​មុខ (​សម័យ​នោះ ប្រហែល​ទន្លេ​បួ​ន​​មុខ ស្ថិត​នៅ​ម្តុំ​​វ​ត្ត​ភ្នំ ។ ក្រោយមក​ជា​បន្តបន្ទា​​ប់ ទន្លេមេគង្គ​បាន​នាំ​​ដី​ល្បា​ប់ ធ្វើ​ឲ្យ​ជ្រោយចង្វា កាន់តែ​ដុះ​វែង​មក​​​កន្លែ​ង​សព្វថ្ងៃ​) ។ ផ្ទះ​របស់​គាត់​សង់​នៅ​លើ​ទួ​ល​​ខាង​កើត​​ភ្នំ​​តូច​មួយ ។ ថ្ងៃមួយ​ទីនោះ​មាន​ភ្លៀង​ធ្លាក់​​​ខ្លាំ​ង ទឹកទន្លេ​ជន់​លិច​រហាច​ ​ដូនពេញ​បាន​ចុះ​​​ទៅ​កំពង់ទឹក ស្រាប់តែ​ឃើញ​ដើម​គគី​រ​​​មួយ​ធំ អណ្តែត​មក​ក្បែរ​ច្រាំ​ង​ ហើយដោយ​អំណាច​ទឹ​ក​​​ហូរ ស្រក​ចុះឡើង ដើម​គគីរ​នោះ ចេះ​​តែ​​អ​ណ្តែត​​វិលវ​ល់​​នៅ​​​ក្បែរ​ច្រាំង​នោះ ។

លុះ​ដូនពេញ​ឃើញ​ដូច្នេះ​ក៏​ប្រញាប់​​​ទៅ​​ហៅ​​អ្នក​​ជិតខាង ឲ្យ​មក​ជួយ​ទាញ​យ​ក​​ដើម​​គ​គីរ​នោះ​។ ពេល​នោះ​ដូន​ពេ​ញ យក​កំណាត់ឈើ​ទៅ​កោស​​កៀ​រ​​ស​ម្អាត​ភក់​ចេញ គាត់​ក៏​បាន​ឃើញ​ក្នុ​ង​​ប្រហោ​ង​​ឈើ​គគីរ មាន​ព្រះ​ពុទ្ធរូប​៤​អង្គ តូច​ៗ ធ្វើ​អំពី​សំរឹទ្ធិ និង​ទេ​វរូ​ប​មួយ​អង្គ​ទៀត​ធ្វើ​​អំ​ពី​ថ្ម ។ ទេវរូប​នោះ​ទ្រង់​ឈរ​​​ព្រះ​​ហស្ត​​ម្ខាង​ទ្រង់​ដំបង ព្រះ​ហស្ត​ម្ខាង​ទៀត​ ​ទ្រង់​ស័ង្ខ ព្រះកេសា​បួង ។ ដូនពេញ និង​អ្នក​ជិត​ខា​ង​​ដែល​​ទៅ​ជួយ​មាន​សេចក្តី​ត្រេក​អ​រ​ណា​ស់ ដោយ​រើស​បាន​របស់​ជា​ទី​​គោរ​ព​បូជា ក៏​នាំ​គ្នា​ដង្ហែ​ព្រះ​ប​ដិ​មា​​ទាំ​ងនោះ មក​ដល់​ផ្ទះ​ដូនពេញ ហើយ​ដូន​ពេ​ញ​​ចាត់​ការ សង់​ខ្ទម​មួយ តូច​តម្ក​​ល់​ជា​​បណ្ដោះ​អាសន្ន​ ។ ថ្ងៃ​ក្រោយមក ដូនពេញ​អំពាវនាវ​ឲ្យ​អ្នក​ជិតខាង​ជួ​យ​​​លើកដី​ពូន​ភ្នំ ដែល​នៅ​ខា​ង​លិច​​ផ្ទះ​​រ​បស់​គា​ត់​​នោះ​ឲ្យ​ទៅ​ជា​ភ្នំ​មែនទែ​ន​ ។ បន្ទាប់​ពី​នោះ គាត់​ឲ្យ​គេ​អារឈើ​គ​គី​រ​​នោះ​ធ្វើ​​ជា​​សសរ​​វិ​ហារ ដែល​គាត់​បម្រុង​ស​ង់​​លើ​​ភ្នំ​នោះ ។ ក្នុង​គ​.​ស​.១៣៧២ ដូនពេញ និង​អ្នកស្រុក​ជា​ច្រើន​នា​ក់​ ស្រុះស្រួល​បបួល​គ្នា​សាង​ស​ង់​​ព្រះ​វិ​ហារ​​មួ​យ​ខ្នង ប្រក់​ស្បូវភ្លាំង នៅ​លើ​​​កំពូ​លភ្នំ​នោះ ហើយ​គាត់​នាំ​គ្នា​ដង្ហែ​ព្រះ​ពុ​ទ្ធ​រូប​​សំរឹ​ទ្ធិ​​ទាំង​៤​អង្គ ទៅ​តម្កល់​ទុក​ក្នុង​​​វិហារ​​នោះ​ ។

ចំណែក​ទេវរូប​ថ្ម​​មួយ​អ​ង្គ គាត់​ដង្ហែ​ទៅ​តម្កល់​ទុក​លើ​​​អាស​នៈ​មួយ​នៅ​ជើងភ្នំ​ខា​ង​កើត​ ហើយ​ដោយ​គាត់​យ​ល់​​​ថា ទេវរូប​នោះ​អណ្តែ​ត​​ទឹ​ក​មក​ពី​​ស្រុ​ក​​លាវ និង​មាន​សភាព​ដូ​ច​​ជា​​លាវ គាត់​ក៏​បាន​​​សន្ម​តនា​ម​​ថា ​អ្នកតា​ព្រះ​ចៅ​ តែ​បច្ចុប្បន្ន​គេ​​នាំ​​គ្នា​​ហៅ​​ថា ​លោកតា​ព្រះ​​ចៅ​​ រហូត​មក​ដល់​​​សព្វ​​ថ្ងៃ​នេះ​ ។

សូម​បញ្ជាក់​ថា ទីតាំង លោកតា​​ព្រះ​​ចៅ​​ នា​រមណីយដ្ឋាន​វ​ត្ត​​ភ្នំ ​ស្ថិត​ក្រោម​ការ​គ្រ​ប់​គ្រង ​របស់​មន្ទីរ​វ​ប្ប​ធម៌​​និង​​វិចិត្រសិ​ល្បៈ ​រាជធានី​ភ្នំពេញ ៕​

អត្ថបទដែលជាប់ទាក់ទង