រដ្ឋបាលខណ្ឌបឹងកេងកង ចុះធ្វើអនាម័យបរិស្ថាន ប្រមូលសំរាម តាំងពីយប់ដល់រសៀលនេះ នៅតែបន្តធ្វើ
ភ្នំពេញ៖គិតតាំងពីព្រលប់នាយប់ថ្ងៃទី០៩ខែមករាឆ្នាំ២០២០រហូតមកដល់រសៀលថ្ងៃខែឆ្នាំដដែលនេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនៅតែបន្តដឹកនាំកម្លាំងចម្រុះដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសដោយមិនគិតពីការនឿយហត់ទាំងយប់ទាំងថ្ងៃក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះធ្វើអនាម័យបរិស្ថានដោយប្រមូលសំរាមនៅតាមដងផ្លូវនានានិងតាមដងមហាវិថីនានានៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន៧សង្កាត់។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងនៅរសៀលថ្ងៃទី១០ខែមករានេះថាកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌ សង្កាត់និងកម្លាំងនៅតាមបណ្ដាផ្សារនិមួយៗគឺចាប់តាំងពីយប់រហូតដល់រសៀលថ្ងៃខែឆ្នាំដដែលនេះដោយបន្តដឹកនាំកម្លាំងប្រជាការពារខណ្ឌនិងសង្កាត់ចុះមកប្រមូលនិងដឹកជញ្ជូនសំរាមតាមដងផ្លូវនិងតាមដងមហាវិថីនានាដែលគេយកមកចាក់គរតាមចិញ្ចើមផ្លូវនិងតាមដេរប៉ូសំរាមក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដែលមានការកកស្ទះសំរាមដោយចាក់សំរាមគរទុកចោលយូរច្រើនថ្ងៃមកហើយដោយប្រើប្រាស់ឡានដឹកសំរាមនិងរឺម៉ក់ម៉ូតូដឹកយកសំរាមចេញពីតាមដងផ្លូវយកទៅចាក់ចោលនៅគំនរសំរាមនៅឯជាយក្រុងភ្នំពេញ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងទៀតថាចំពោះការងារចុះធ្វើអនាម័យ បរិស្ថានដោយប្រើប្រាស់កម្លាំងចម្រុះចុះដើរប្រម៉ែប្រមូលសំរាមនិងកាកសំណល់នៅតាមដងផ្លូវនានានិងតាមដងមហាវិថីក្នុងមូលដ្ឋានខណ្ឌបឹងកេងកងតាមបណ្ដាសង្កាត់និមួយៗនោះដោយមិនថាយប់ឬថ្ងៃនោះទេហើយក៏ជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះសំរាមដែលគេគរទុកតាមដងផ្លូវយូរអាចហូរចូលស្ទះប្រពន្ធ័លូនិងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់មូលដ្ឋានខណ្ឌបឹងកេងកងទាំងមូលផងដែរ។ចំពោះការងារនេះដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាពេលនេះមិនថាយប់ឬថ្ងៃនោះទេគឺពួកគាត់មានការគាំទ្រដោយលើកទឹកចិត្តយ៉ាងពេញទំហឹងមកលើការងារនេះពេលពួកគាត់ធ្វើដំណើរតាមមធ្យោបាយនានាពេលឆ្លងកាត់តាមដងផ្លូវនេះមិនថាពេលព្រឹកឬពេលល្ងាចយប់ព្រលប់គឺមិនមានធំក្លិនស្អុយចេញពីគំនរសំរាមទៀតឡើយពោលគឺកាលពីមិនទាន់កើបសំរាមនិងកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរនៃការចាក់គរសំរាមតាមដងផ្លូវ។ដូចនេះដើម្បីអោយតាមដងផ្លូវអោយកាន់តែមានអនាម័យបរិស្ថានល្អប្រសើរនិងមានសោភណ្ឌភាពល្អប្រសើរឡើងនោះសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរចេញចូលមកកាន់ទីក្រុងភ្នំពេញពេលឆ្លងកាត់ភូមិសាស្រ្តខណ្ឌបឹងកេងកងដើម្បីទៅរកស៊ីឬទៅបម្រើការងារតាមបណ្ដាអង្គភាពក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននិងរកទិញទំនិញតាមទីផ្សារនានានោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់នៅតាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវនានាសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកងដើម្បីមុខមាត់កិត្តិយសរបស់អាជ្ញាធរណ្ឌបឹងកេងកងហើយចំពោះការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងនិងបន្តចុះធ្វើជាប្រចាំនៅរៀងរាល់យប់ថ្ងៃអោយដូចភ្លៀងរលឹមមិនថាពេលយប់ឬថ្ងៃនោះទេ។តួយ៉ាងដូចយប់នេះចាប់តាំងពីយប់រហូតមកដល់រសៀលថ្ងៃនេះគឺនៅថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះគឺនៅបន្តសកម្មភាពការងារប្រមូលសំរាមតាមដងផ្លូវ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងទៀតថាបើចង់បានអនាម័យ និង បរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានតាមភូមិសង្កាត់យើងនិមួយៗនោះហើយបងប្អូនមានសុខភាព ល្អនិងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និង បងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ។
សូមបញ្ជាក់ផងដែរថាខណ្ឌបឹងកេងកងដែលជាខណ្ឌទើបបង្កើតថ្មីដោយបំបែកចេញពីខណ្ឌចំការមននោះហើយបច្ច្ប្បន្នដែលដឹកនាំដោយលោកធឹម សំអានជាអភិបាលខណ្ឌបឹងកេងកងក្នុងមួយរយះនេះគឺមានការប្រែមុខមាត់ថ្មីហើយការងារនេះទទួលបានជោគជ័យដោយមានការចូលរួមគាំទ្រពីមហាជនទូទៅនិងមន្រ្តីរាជការក្រោមឱវាទផងដែរ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌបឹងកេងកងក៏បានអំពាវនាវដោយសំណូមពរទៅដល់បងប្អូនប្រជាជនទូទៅនិងបងប្អូនអាជីវករសូមមេត្តាវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនិងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថានដើម្បីទីក្រុងនៃរាជធានីភ្នំពេញយើងអោយកាន់តែល្អប្រសើរមានផាសុខភាពផងដែរពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕