ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណូមពរ ដល់អ្នកពាក់ព័ន្ធ បន្តចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់

55

រាជធានីភ្នំពេញ៖ សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការ អនុវត្តផែនការយុទ្ធសាស្រ្តបង្ការ ទប់ស្កាត់អំពេីជួញដូរមនុស្ស​ និងគ្រោះថ្នាក់បងង្កដោយការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ត្រូវបានធ្វើឡើងនៅថ្ងៃទី​១០​ ខែមករា​ ឆ្នាំ​២០២០​ នៅសាលប្រជុំក្រសួងអប់រំ​ យុវជន​ និងកីឡា​ ។

លោកស​ សុខា​ រដ្ឋលេខាធិការ​ ​ក្រសួង​ អប់រំ​ យុវជន​ និង​ កីឡា​ ដែលជាអធិបតី បានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន​ និងការជួញដូរមនុស្ស​ និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច​ អ្នកពាក់ព័ន្ធទាំងអស់​ យុវកាយរឹទ្ធិ​ កាកបាទក្រហម​ សិល្បករ​ សិល្បការិនី​ ពិធីករ​ ពិធីការិនី​ សង្គមស៊ីវិល​ សូមបន្តចូលរួមទាំងអស់គ្នាឲ្យបានសកម្មជាប់ជាប្រចាំដូចភ្លៀងរលឹម​ដេីម្បីសុវត្ថិភាពសហគមន៍​ ។

លោកស្រីសឿ​ សុជាតា​ អនុរដ្ឋលេខាធិការប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងប្រឆាំងការជួញដូរមនុស្ស​ ប្រចាំក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានធ្វេីសេចក្តីរាយការណ៍ពីវឌ្ឍនភាព​ការងារបង្ការទប់ស្កាត់​បញ្ហាគ្រឿងញៀន​ និងបញ្ហាជួញដូរមនុស្ស​ សំដៅពង្រឹងគុណភាព​ ប្រសិទ្ធភាពធនធនមនុស្ស​នៅកម្ពុជា។

លោក​ សាម៉ន​ បណ្ឌិត​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បានមានប្រសាសន៍ថា​ វិស័យព័ត៌មានដេីរតួនាទីសំខាន់ក្នុងការចូលរួ​មផ្សាយព័ត៌មានចំណេះដឹង​ទូទៅនានា និងច្បាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន​ និងបញ្ហាជួញដូរមនុស្សដល់ប្រជាពលរដ្ឋបានយល់ដឹង។

លោកស្រីឧត្តមសេនីយ៍ឯក​ ប៉ុន​ សំខាន់​ អគ្គលេខាធិការ​គណកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស​ បានប្រសាសន៍ថា​ អំពេីជួញដូរមនុស្ស​គឺជាបទល្មេីសឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង​ ដែលតម្រូវឲ្យមានការប្រឆាំងទប់ស្កាត់​ការជួញដូរនិងសង្រ្គោះជនរងគ្រោះពីអំពេីជួញដូរគ្រប់ទម្រង់។

លោកនាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញុៀនបានថ្លែងសាទរពីវឌ្ឍនភាព​ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងក្រសួងពាក់ព័ន្ធដែលបានចូលរួមប្រយុទ្ធប្រឆាំងបង្ការ​ ទប់ស្កាត់​ បញ្ហាគ្រឿងញៀន​ដេីម្បីប្រយោជន៍​រួម​ គោលដៅតែមួយ​ គឺកសាងបាននូវធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាធនធានបន្តវេនដ៏មានសក្តានុពលរបស់ប្រទេសជាតិ។

ក្នុងចំណាប់អារម្មណ៍​របស់មន្ទីរក្រសួងអប់រំ​ យុវជន​ និងកីឡា​ខេត្តកោះកុង​ បន្ទាយមានជ័យ​ បាត់ដំបង​ ព្រៃវែង​ រាជធានីភ្នំពេញ​ កណ្តាល​ និងអង្គការភ្លេន​ Plan សុទ្ធតែ​បានបង្ហាញពីឆន្ទះ​រួមចូលរួមបង្ការ​ទប់ស្កាត់បញ្ហា​គ្រឿងញៀន​ និងបញ្ហាជួញដូរមនុស្ស​ដេីម្បីអនាគតយេីង​ កូនចៅយេីង៕

 

អត្ថបទដែលជាប់ទាក់ទង