ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចុះមកពិនិត្យស្ថានភាពkប្រជាជនរងគ្រោះដោយគ្រោះអគ្គីភ័យ
ររាជធានីភ្នំពេញ៖ព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០នេះក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចុះមកពិនិត្យស្ថានភាពប្រជាជនរងគ្រោះដោយគ្រោះអគ្គីភ័យកាលពីវេលាម៉ោង១៦:៣៥នាទីល្ងាចថ្ងៃសៅរ៍២រោចខែបុស្សឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១១ខែមករាឆ្នាំ២០២០កើតឡើងស្ថិតនៅឃ្លាំងស្តុកទុកឈើបាឡែតតាមបណ្តោយផ្លូវបេតុងក្រុមទី០១ភូមិក្រុងថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញ។អគ្គីភ័យនេះបានបណ្តាលអោយឆេះឃ្លាំងស្តុកទុកបាឡែតឈើទំហំ ២០ម៉ែត្រx៤០ម៉ែត្រចំនួន០១ ឃ្លាំង, ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ០៦ម៉ែត្រx២០ម៉ែត្រអស់ចំនួន០១ ខ្នងដែលមានប្រជាជន៦គ្រួសាររស់នៅជុំគ្នា ឆេះបន្ទប់ជួលទំហំ០៣ម៉ែត្រx០៤ម៉ែត្រចំនួន១៩ បន្ទប់និងឆេះរោលជញ្ចាំងផ្ទះថ្មបេតុងចំនួន០២ ល្វែង(ឆេះរោលប្រហែល៤០%) និងមិនមានមនុស្សស្លាប់រឺរងរបួសទេ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះអាជ្ញាធរដែនដីនិងសម្ថកិច្ចជំនាញបានសហការប្រេីប្រាស់៖
- រថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ២១០ ឡានស្មើនឹង ១,០១០ ម៉ែត្រគូប ។
- រថយន្តជំនួយអន្តរាគមន៍:
- រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០៣គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ០៣ ឡានស្មេីនឹង ១៨ ម៉ែត្រគូប ។
- រថយន្តជំនួយកងរាជអាវុធហត្ថចំនួន ០៤គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន២០ឡានស្មេីនឹង ១៣០ ម៉ែត្រគូប។
- រថយន្តជំនួយកងពលតូចលេខ៧០ចំនួន ០៤គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន២០ ឡានស្មើនឹង ១១០ ម៉ែត្រគូប ។
- រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៣គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន២០ ឡានស្មេីនឹង ១១០ ម៉ែត្រគូប ។
- រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ០៧ ឡានស្មើនឹង ៤២ ម៉ែត្រគូប៕