ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចគាស់បន្ទប់លួចសម្ភារ និងគ្រឿងអលង្កា
ភ្នំពេញ៖ នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២០ នាម៉ោង១១៖៣០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងពីបទលួច មានស្ថានទំងន់ទោស (គាស់បន្ទប់លួចសម្ភារ និងគ្រឿងអលង្កា)។
ជនសង្ស័យឈ្មោះ អឹម វុធ ភេទប្រុស
អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ហុីន ហ័ង ភេទស្រីអាយុ៣២ឆ្នាំ។
វត្ថុតាងចាប់យក រួមមាន៖ ១.ខ្សែក ប្លាកទិន០១ខ្សែ ២.ចិញ្ចៀន០៣វង់ដាំត្បូងពណ៏ស ៣.ក្រវិល០១គូ ៤.ប្រាក់រៀល៣០០០០៛ វត្ថុតាងខាងលើ បានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ដំណើររឿងហេតុមុនកើតហេតុម្ចាស់បន្ទប់ (ជនរងគ្រោះ) ចាក់សោបន្ទប់ត្រឹមត្រូវ ហើយចេញទៅធ្វើការ។ នៅពេលនោះ ម្ចាស់ផ្ទះនៅខាងក្រោម ក៏បានមើលកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅ តាមជាន់នីមួយៗផ្ទះជួលរបស់គាត់ ក៏បានឃើញមុខសញ្ញា ធ្វើសកម្មភាពឡើងផ្ទះ នឹងឃើញមុខសញ្ញា កំពុងគាស់បន្ទប់ជួលនៅជាន់ខាងលើ ក៏បានទូរស័ព្ទទាក់ទងមកសមត្ថកិច្ច ។
ក្រោយពីទទួលបានពត៏មានភ្លាមកំលាំងប៉ុស្តិ៍ ក៏បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួន ជនសង្ស័យ១ជាក់ស្តែងតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាតខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕