ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្តាយតារាចម្រៀង ពេជ្រ សូលីកា ជាឃាតករសម្លាប់ស្ត្រីរកស៊ីចងការម្នាក់ ហើយនាំទៅធ្វើត្រាប់

68

 

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បាននាំយក​ជន​ដៃដ​ល់​ ដែលសម្លាប់ស្ត្រីរកស៊ីចងការ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើ​ម្បីធ្វើ​ត្រាប់ពី​សកម្មភាពដែលជនល្មើសស្លាប់ជូន​រ​ងគ្រោះ​នៅព្រឹ​កថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។​

សមត្ថកិច្ចបានបញ្ជាក់ថា ជ​ន​សង្ស័យ​មា​នឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ​ ​ដែលជាម្តាយរបស់តា​រា​ច​ម្រៀ​ង ពេជ្រ សូលីកា។ ចំណែក ជនរងគ្រោះមានឈ្មោះ ងិ​ន​ សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ រកស៊ីចងការប្រាក់ និងលក់កាហ្វេ​នៅ​ក្នុ​ង​​ផ្សា​រ​ដេប៉ូ​។ ពួកគេទាំង២នាក់មានទំនាក់​ទំ​នង​ស្រ​ឡាញ់ភេ​ទ​ដូច​គ្នា (ស្រីស្រឡាញ់ស្រី ដោយជនរងគ្រោះដើរតួជាប្រុស) ។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ ត្រូវបា​នគេប្រ​ឃើ​ញដេកស្លា​ប់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាច​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងបុរីមួយកន្លែង ក្នុងស​ង្កាត់ចា​ក់អ​ង្រែក្រោម ខណ្ឌមានជ័យ។ ចំណែក​ក្រុម​គ្រួ​សារស្រ្តីរងគ្រោះ ​បានដាក់ការសង្ស័យ​ថា​ មិត្តភក្តិដែលនៅជា​មួ​យស្រ្តី​រ​ងគ្រោះ ជាអ្នកប្រព្រឹត្ត​ ព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជា​មួ​យគ្នាញឹ​កញា​ប់ ហើយកម្លាំង​នគរ​បាល បានហៅ​មិត្តស្រ្តី​ដែល​ស្លាប់​ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ​។

ស្រ្តីដែលស្លាប់មានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរ​ រកស៊ីចង​​ការ​ប្រាក់ និងលក់ការហ្វេ​ នៅម្តុំផ្សារ​ដេ​ប៉ូ ហើយបាត់បង់ទ្រព្យ​ស​ម្បត្តិ ដែលនៅជាប់នឹងខ្លួនមួយចំនួ​ន​។

នគរបាល បានឲ្យដឹងថា មុនកើតហេតុពួកគាត់​បាន​ទូ​រស័ព្ទទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមាន​អ្ន​កលើ​ក ស្រាប់តែម៉ោងជិត​៣​រសៀល​ថ្ងៃដ​ដែល មានគេទូរស័ព្ទមកប្រា​ប់​ថា ម្ចាស់លេខបាន​ដេក​ស្លា​ប់ នៅក្នុងផ្ទះបាត់ហើយ ​ធ្វើ​ឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញស​ព​ពិត​មែន ធ្វើឲ្យពួកគាត់ដែលជា​គ្រួ​សា​រ មានការសោកស្តាយយ៉ាងខ្លាំ​ង​។​

ក្រុមគ្រួសារជនរងគ្រោះ រាយការណ៍ទៅកម្លាំងនគរបាល ចុះទៅដល់ទីតាំងកើតហេតុ​ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រា​ប់ថា ​សពគឺ​ត្រូ​វបានស្លាប់ដោយសារថប់ដង្ហើ​ម​ គឺមា​នគេ​យក​របស់អ្វីមួយ ស​ង្កត់ពីលើមុខរ​ហូ​តថប់​ដង្ហើ​មស្លាប់​។​

ក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័​យ​ថា មិត្តភក្តិដែលនៅ​ជា​មួយ​ស្រ្តីរង​គ្រោះ ជាអ្នកប្រព្រឹត្តព្រោះអ្នកទាំង​ពី​រ តែងតែមានជម្លោះជាមួយគ្នាញឹក​ញា​ប់ ភ្លាមកម្លាំងនគរបាលបានហៅ​មិ​ត្តស្រ្តីដែ​លស្លា​ប់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់​អ​ង្រែ​លើ ដើម្បីឈានទៅដល់ការឃា​ត់​ខ្លួនជ​ន​​ដៃដល់។

ចំណែកមិត្តភក្តិដែលស្នាក់នៅជាមួយ ត្រូវបា​នក​ម្លាំងន​គរបា​ល​ឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍​នគ​របាលចា​ក់អង្រែ​ក្រោ​ម ដើម្បីរកតម្រុយថា នរណា​ជាអ្នកសម្លាប់ស្រ្តីនោះ។

លោក ម៉េង វិមានតារា អធិការនៃអធិការដ្ឋាននគរបាលខ​ណ្ឌ​មាន​ជ័យ បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំ​ង​សម​ត្ថកិ​ច្ចចាប់​ខ្លួ​ន បានហើយ៕

អត្ថបទដែលជាប់ទាក់ទង