ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើសកម្មភាពប្លន់​ម៉ូតូបាន​ចំនួ​ន៤ថ្ងៃ ត្រូវបានសមត្ថកិច្ចនគរបាលខេ​ត្ត​បាត់​ដំបង តាមចា​ប់ខ្លួន​យក មកផ្តន្ទាទោសតាមផ្លូវច្បាប់​ ​

62

 

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវ​ជ្រា​វ​​ឃាត់ខ្លួ​ន​ជ​នសង្ស័​យ​​ចំនួន​២​នាក់ កាលពី​ម៉ោង​៨​និ​ង​​១៥​​​នាទី​យប់ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ នៅ​​ជិ​ត​ផ្សា​​រ​បឹង​ឈូក ស្ថិត​ក្នុងភូមិ​ព្រែក​ម​​ហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​​អំពើ​​ប្លន់​​កាលពី​ចុង​ស​ប្ដា​ហ៍​មុន នៅ​ស្រុក​បាណ​​​ន់​។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺង​ម៉ា​ត់របស់លោក ឧត្តមសេនី​យ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេ​ត្ត បាត់ដំបង ក្រុម(ចោរ​ប្ល​ន់ម៉ូ​តូ)​ មានបក្ខពួក ត្រូវបានសមត្ថកិច្ចនគ​រ​បាល​នៃស្នង​ការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបងស្រាវ​ជ្រា​វបំបែ​ក សំណុំរឿងនេះបានហើយ ​ដោ​យធ្វើការឃាត់ ខ្លួនជនស័ង្សយចំនួន០២នាក់​ភេ​ទប្រុ​ស ​។

រូបភាពនៃករណីប្លន់ម៉ូតូ ​ដោយ​កម្រកើតមា​ន​មួយ​នេះបានកើតឡើងកាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ៧ និង១០នាទីព្រឹក ​មា​នករ​ណីលួចមានស្ថានទម្ងន់ទោ​ស​ដោ​យ វាយ​ប្លន់​យក​ម៉ូ​តូមួយ​ករណី​ បានកើ​តឡើ​ងនៅចំណុចក្រុមទី០២ភូមិព្រះស្រែ​ ​ឃុំស្នឹ​ង​ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងខណៈជនរងគ្រោះឈ្មោះ សៀ​ក​ ​សីលា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំស្នឹង​ ​ស្រុ​កបា​ណន់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាព៌​ណ​ខ្មៅស៊េរី​ឆ្នាំ២០១៩ មានផ្លាកលេខ 1AE -9953 ទៅមើលគោនៅ ចំណុច​ ​កើតហេតុខាងលើ​ក៏​ត្រូវ​បានជ​ន​សង័្សយ មានគ្នាចំនួន០២នាក់ភេ​ទ​ប្រុ​ស បានធ្វើសកម្មភាពវាយមកលើជ​ន​រ​ងគ្រោះ ដោយប្រើប្រាស់ ​(​មួកសុ​វ​ត្ថិភាពវាយ) និងប្រើប្រាស់​ទួ​ណឺវីស​ចុង​ស្រួចប៉ុ​នប៉ុងចាក់ផង​ហើ​យប្ល​ន់​យក ម៉ូតូរបស់ជនរងគ្រោះជិះគេ​ច​ទៅ​បាត់​ ។ ក្រោយកើត ហេតុ ភ្លាមៗជនរង​គ្រោះបា​នរាយ​កា​រណ៍​ជា បន្ទាន់ដល់សមត្ថកិ​ច្ច​នគ​របា​លមូលដ្ឋា​ន​ដើម្បី បានជ្រាបនិងបានធ្វើ​កា​រស្រា​វជ្រា​វ ស្វែងរកជន ដៃដល់ដែលបានប្រព្រឹត្តិករ​ណី​នេះម​កលើខ្លួ​ន​។​

ផ្តើមចេញពីករណីដូចខាង​លើ​ និងដោយមាន ការចង្អុលបញ្ជាដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​ ​នគរ​បាលខេ​ត្តបា​ត់ដំបង លោកឧត្តមសេនីយ៍​ត្រី ជេត វណ្ណនី ស្នងការរងផែនការងារ​ព្រ​ហ្ម​ទណ្ឌ បានដឹកនាំធ្វើការស្រាវ​ជ្រា​វ ដោយប្រើ​ប្រាស់​កម្លាំ​ង​នគ​របាល​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌកំរិ​ត​ធ្ងន់ មានលោកវរសេនីយ៍​ឯ​ក អូន ហ្វៃ ជានាយ កា រិយាល័យ និងការិ​យា​ល័យ​នគរបា​ល​ព្រ​ហ្ម​ទណ្ឌកំរិតស្រាល ដែលមានលោកវរសេនី​យ៍​ទោ​ ឈឿង គឹមសុង ជានាយការិយាល័យ រួ​ម​ស​ហកា​រជាមួយកម្លាំងនគរបាលនៃ​អ​ធិ​ការដ្ឋាន នគរបាលស្រុកបាណ​ន់​ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគ​រ​បាល​ស្រុ​ក រួមដោយសមត្ថកិច្ចន​គ​របា​លក្នុង​ភូមិសា​ស្រ្តក្រុ​ង ស្រុកពាក់ព័ន្ធ រហូត​ដ​ល់ថ្ងៃ​ទី ១២ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ២០ ​និ​ង ១៥នាទី សមត្ថកិច្ចនគរបាលនៃ​ស្ន​ង​ការដ្ឋាន​នគរ​បាលខេ​ត្ត​បាត់ដំបង បានឈានដល់ការឃាត់​ខ្លួ​ន​ជន​សង័្ស​ យចំ​នួន​០​២នាក់ ដែលពាក់ព័ន្ធក​រណី លួចមា​នស្ថាន​ទម្ងន់​ទោ​ស ដោ​យ​វាយប្លន់យកម៉ូ​តូ កាលពីថ្ងៃទី ៨ ខែ​ មករា ឆ្នាំ ២០២០ នៅចំណុចកើត ហេតុ​ខា​ងលើ​ ដែលក្នុងនោះគឺ​៖​ ១-ឈ្មោះ ស៊ន ឆានុន ហៅ លៀន ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិព្រៃធំ​ ​ឃុំកំព​ង់ល្ពៅ ស្រុ​កសំឡូត ខេត្តបាត់ដំបង ជាអ្នកធ្វើសកម្មភាពផ្ទាល់ ២-ឈ្មោះ ឌី សុវណ្ណនេត ភេទប្រុស អាយុ ១៨ ឆ្នាំ​មា​នទីលំ​នៅភូមិ​ឥណ​ជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ជាអ្នករួមគំនិតនិ​ង​ផ្ដ​ល់មធ្យោ​បាយ​ ​។

ជាមួយនេះសមត្ថកិច្ចនគរបា​ល​បាន​ធ្វើកា​រ​ដក​ហូត វត្ថុតា​ងរួ​មមា​ន៖ ១-ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រី​ម​ សេ​ 125 ពណ៌ខ្មៅស៊េរីឆ្នាំ២​០១៩ មានផ្លាកលេខ 1AE – 9953 ដែលជនសង័្សយ​ដោះ​ចេញក្រោ​យពេ​លធ្វើស​កម្មភា​ពរួច ជារបស់ជនរ​ង​គ្រោះ ២- ម៉ូតូម៉ាកហុងដាឌ្រី​ម​សេ12​5 ស៊េរីឆ្នាំ 2020 ពាក់ផ្លាកលេខ​បាត់​ដំប​ង1 AH 3132ជាម៉ូ​តូជិះធ្វើ​សកម្ម​ភា​ព​ប្ល​ន់។

លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការ​ន​គរបាលស្រុកបាណន់ បានលើកឡើងថា ករណីប្រើប្រាស់ មួក​សុវត្ថិ​ភាព (វាយប្លន់យ​ក​ម៉ូ​តូ)​ ដែលកើតឡើងក្នុងមូ​លដ្ឋា​ន​របស់​លោក គឺជាករណី ដែលមិនធ្លាប់កើតមា​ន​ទេពី​ពេលមុ​ន​មក លោកបន្តថា នៅថ្ងៃកើត​ហេ​តុ ​ក្រោមបទបញ្ជារបស់​ថ្នា​ក់ដឹក​នាំស្ន​ង​ការ​ លោកបានចាត់តាំងអនុវត្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជាប​ន្ទាន់​ និងដោយយកចិត្តទុកដាក់បំ​ផុ​តលើ​ករណី​នេះ​ ។​

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែ​នកា​រងា​រ​ព្រ​ហ្មទណ្ឌ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់លោក ស្នងការនគរបាល​ខេ​ត្តបា​ត់ដំ​បង លោកបានដឹកនាំកម្លាំងក្នុ​ង​ផែ​នធ្វើកា​រស្រា​វ​ជ្រាវ​ករ​ណីនេះ រហូត​ឈានដ​ល់​
ការឃាត់ខ្លួនជន​ស​ង័្សយ​បាន ។ នៅចំពោះមុខ សមត្ថកិច្ចនគរបាល​ជ​នស​ង័្សយបា​នឆ្លើ​យសា​រភាពថា ដោយសារខ្លួនអត់ប្រាក់​ចា​យវា​យ​ ក៏ផ្តើមគំនិតចេញធ្វើ​ស​កម្ម​ភាព (ប្លន់យកម៉ូតូ) តែម្តងដោយ កំណត់គោលដៅ​ទៅ​លើក្រុម​យុវ​ជ​ន ដែលប្រើប្រាស់ម៉ូតូថ្មីៗ​ហើ​យធ្វើ​ដំណើ​រ​ទៅ​ ទីកន្លែងស្ងាត់ឆ្ងាយ​ពី​ទីប្រ​ជុំជន​នោះខ្លួ​នធ្វើ​ស​កម្ម​ភាព​តែម្ត​ង​ ។

ទន្ទឹមនឹងលទ្ធផលដូចខាងលើនេះ​ ក្នុងនាមសម​ត្ថកិច្ចនគរបាលនៃស្ន​ង​ការដ្ឋា​នន​គរបា​ល​ខេ​ត្តបា​ត់ដំប​ង សូមជម្រាបជូនសាធា​រ​ណជន បាន​ជ្រាបថា គ្រប់ករណីដែលទាក់ទងជា​មួ​យនឹ​ងការ​ងា​រ សន្តិសុខសណ្តាប់​ធ្នា​ប់ស​ង្គ​ម នៅក្នុ​ងមូល​ដ្ឋាន​ សមត្ថកិច្ចនគរបាល​យើ​ងបា​នទទួ​លយក​និង​ធ្វើការ​ស្រាវ​ជ្រាវ​ ស៊ើបអង្កេតដោយយកចិត្តទុក​ដា​ក់ និងជាបន្ទាន់បំ​ផុ​តដោ​យមិ​នបានគិតអំ​ពីពេល​វេលាណា​ឡើ​យ ហើយកិច្ចខិតខំ​ប្រឹ​ង​ ប្រែងរបស់សមត្ថកិច្ចន​គ​របាល គឺធ្វើយ៉ាងណា ​ឲ្យ​ប្រជាព​លរ​ដ្ឋរស់​នៅដោយ​ភាព​សុខ​សា​ន្ត និងមានជំនឿជឿជាក់លើ​ស​មត្ថ​កិច្ចក្នុ​ងតួនាទី និងភារកិច្ចរប​ស់​ខ្លួន ជាអ្នកបម្រើប្រជាព​ល​រ​ដ្ឋ​នៅ មូលដ្ឋានជាមួយ​នេះ​ ​រាល់ភារកិច្ចទាំងអស់​រ​បស់ន​គរ​បាល ត្រូវការចាំបាច់នូវការរួ​ម​សហ​ការ​ពីប្រជាពលរដ្ឋក៏ដូចជាសម​ត្ថ​កិ​ច្ច អាជ្ញាធរពាក់​ព័​ន្ធ​ និងមហាជននៅគ្រប់ម​ជ្ឈ​ដ្ឋា​ន និងគ្រប់ពេលវេ​​លាផងដែ​រ​។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុ​ង​ធ្វើកា​រ ស្រាវជ្រាវតាមចាប់ខ្លួនប​ក្ខពួកជា​ជនដៃ​ដល់​ម្នាក់​ទៀត ដែលកំពុងគេចខ្លួន​ ​ហើយជនសង័្សយទាំងពីរនេះ​ ​ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅ​សា​លាដំ​បូងខេ​ត្តបា​ត់​ដំបង ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង