ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិញថ្នាំញៀនពីម្ដុំបឹងត្របែកយក ទៅលក់នៅកៀនស្វាយ ជាប់អន្ទាក់ប៉ូលិស

64

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាដោយស្ដីពីករណី: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
មុខសញ្ញាមានដីកាបង្គាបអោយចាប់ខ្លួនផងដែរ។លុះនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះនៅចំណុចៈភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ឃុំភូមិធំសហការគ្នាជាមួយកម្លាំងផ្នែកជំនាញនៃអធិការប៉ូលិសស្រុកកៀនស្វាយចាប់ឃាត់ខ្លួនជនសង្ស័ម្នាក់ឈ្មោះ យូ ភក្តី ភេទប្រុស
អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
ចំពោះវត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ
២/ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង
៣/សម្ភារៈវិចខ្ចប់ និងប្រើប្រាស់មួយចំនួន។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថានៅថ្ងៃខែឆ្នាំខាងលើ នោះកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលភូមិធំ សហការជាមួយកំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដឺកាអោយចាប់ខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។
១/ ដឺកាបង្គាប់អោយចាប់ខ្លួនលេខ ៤២៤/១៩ ចុះថ្ងៃទី ០៦ តុលា ២០១៩ របស់លោក វ៉ាន់ សុបញ្ញា ចៅក្រមសុើបសួរ នៃសាលាដំបូងខេត្តកណ្តាល
២/ ដឺកាបង្គាប់អោយចាប់ខ្លួន លេខ ២៥៤ ចុះថ្ងៃទី ០៨ កក្តដា ២០១៩ របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល
រួចកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ និង កំលាំងប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ធ្វើការឆែកឆេរក៏រកឃើញថ្នាំញៀន(ម៉ាទឹកកក)មួយកញ្ចប់ធំ និង ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន មួយគ្រឿង សម្ភារះប្រើប្រាស់ និង វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ជាប់នឹងខ្លួនជនសង្ស័យឈ្មោះ យូ ភក្តី ភេទប្រុស ។ រួចកំលាំងសមត្ថកិច្ចក៏ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីធ្វើការសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ នេះនិងសម្ភារះខាងលើពិតជារបស់ខ្លួនប្រាកដមែន ហើយខ្លួនបានទិញថ្នាំញៀនពីបុរសម្នាក់ មិនស្គាល់ឈ្មោះ នៅម្ដុំបឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញដើម្បីយកមកលក់បន្ត ។ ជនសង្ស័យខាងលើ ធ្លាប់លក់ថ្នាំញៀនអស់រយះពេលជាង បីឆ្នាំមកហើយ ។ ក្រោយពីសួរនាំចប់បានបញ្ជូនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ និងបន្តរចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង