ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ដំណើរ​មាតុ​ភូមិ​និវត្តន៍​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ​ពី​សា​ធា​រណ​រដ្ឋ​ម៉ាលី ​និង​ស៊ូ​ដង់​ខាង​ត្បូង​ បង្ហាញពីឆន្ទៈដ៏មោះមុត ការរក្សាសាមគ្គីភាពជាលក្ខណៈអន្តរជាតិ

72

ភ្នំពេញ៖ រសៀល​ថ្ងៃ​ចន្ទ​ ​នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ មាន​រៀប​ចំ​ពិធី​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​ កង​កម្លាំង​វិស្វកម្ម​ព្រលាន​យន្ត​ហោះ​លេខ​១៨៩ ​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១២៣ ​និង​កង​រាជ​អាវុធ​ហត្ថ​លេខ​៦១៩ ​ដែល​បាន​សម្រេច​ភារកិច្ច​ក្នុង​ការ​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​ អង្គការ​សហប្រជាជាតិ ​នៅ​សាធា​រណ​រដ្ឋ​ម៉ាលី ​និង​ស៊ូ​ដង់​ខាង​ត្បូង ​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បេសកកកម្មរបស់កងកម្លាំង រក្សាសន្តិភាពកម្ពុជា នៅពេលនេះជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្តែងនូវសាមគ្គីភាព ជាលក្ខណៈអន្តរជាតិ ក្នុងការរួមវិភាគទាន ដល់កិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងកិច្ចការមនុស្សធម៌នៅលើលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ ការបញ្ចប់បេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា នៅពេលនេះដែលជាការ បង្ហាញឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្តែងនូវសាមគ្គីភាព ជាលក្ខណៈអន្តរជាតិក្នុងការរួមវិភាគទាន ដល់កិច្ចខិតខំប្រឹងប្រែង របស់សហគមអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក។ ការនិវត្តន៍របស់កងកម្លាំងរបស់កម្ពុជា ពេលនេះសបញ្ជាក់ឱ្យឃើញពីសមត្ថភាព និងសក្តានុពល ដ៏ខ្លាំងខ្លារបស់ កងយោធពលខេមរភូមិន្ទ ក្នុងការធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធពហុជាតិ របស់អង្គការសហប្រជាជាតិ និងជាការបង្ហាញ ពីកិច្ចខិតខំ​របស់ក្រសួងការពារជាតិ គណៈកម្មការជាតិ ក្រសួងស្ថាប័ន និងគ្រប់កងឯកភាព នៅក្នុងកងយោធពលខេមរភូមិន្ទ ដែលបានរួមគ្នារៀបចំការងារគ្រប់ផ្នែកទាំងធនធានមនុស្ស ឧបករណ៍ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ តាមនិយាមរបស់ អង្គការសហប្រជាជាតិផងដែរ។

សូមជម្រាបថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍ នាពេលនោះរួមមាន៖ កងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ ចំនួន១៦៥រូប កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ ពីប្រទេសម៉ាលីចំនួន១៤៤រូប និងកងរាជអាវុធហត្ថលេខ៦១៨ ពីប្រទេសស៊ូដង់ខាងត្បូងចំនួន៧៣រូប៕

 

អត្ថបទដែលជាប់ទាក់ទង