ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូ ទៅដោះស្រាយគ្រោះថ្នាក់ចរាចរណ៌ក៏ ត្រូវគេជិះម៉ូតូមកបុកពីក្រោយបណ្ដាលឲ្យរបួសទាំងសងខាងធ្ងន់ស្រាល៣នាក់

78

ភ្នំពេញ ៖ ប៉ូលីសជំនាញចរាចរណ៍ខណ្ឌដូនពេញ២នាក់ ជិះម៉ូតូមកវាស់វែងករណីចរាចរណ៍ មួយករណី តែមិនទាន់ដល់ទីតាំងផង ត្រូវយុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមកបុកពីក្រោយបណ្ដាលឲ្យប៉ូលីសម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។ចំណែកយុវជនម្នាក់ដែលជិះបុកគេពីក្រោយក៏បានរងរបួសធ្ងន់ធ្ងរដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដាលផ្លូវលេខR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ មានប៉ូលីសជំនាញចរាចរណ៍ខណ្ឌដូនពេញពីរនាក់ បានជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេចR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានយុវជនម្នាក់ ជិះមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-4273 បានធ្វើដំណើរមកពីក្រោយស្របទិសគ្នាយ៉ាងលឿន ក៏បានបុកម៉ូតូប៉ូលីសពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាច្រើនម៉ែត្រ និងធ្វើឲ្យប៉ូលីស២នាក់រងរបួសធ្ងន់ ស្រាល រួមទាំងយុវជនដែលជិះម៉ូតូមកបុកពីក្រោយ ក៏បានរងរបួសធ្ងន់ធ្ងរផងដែរ ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះដែលរងរបួសធ្ងន់ ទាំងប៉ូលីសចរាចរណ៍ និងយុវជនខាងលើ ត្រូវបានរថយន្ត សង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងចាំដោះស្រាយតាមក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង