ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងធ្វើតេស្តភាសាកូរ៉េ ថ្ងៃទី៣០ កក្កដា បានលើកទៅថ្ងៃទី៨ សីហា

152

ភ្នំពេញ៖ការប្រឡងទៅកូរ៉េ ភាគីកម្ពុជា និងកូរ៉េខាងត្បូង បានឯកភាពគ្នាលើកពេលប្រឡងធ្វើតេស្តភាសាកូរ៉េ (EPS TOPIK) របស់ពលករខ្មែរ ដែលគ្រោងធ្វើនាថ្ងៃទី៣០ ខែកក្កដានេះហើយទៅធ្វើនៅថ្ងៃទី៨សីហាខាងមុខវិញ។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់។

លោក បន្តថា ការប្រឡងធ្វើតេស្តភាសាកូរ៉េដល់ពលករខ្មែរចំនួន៦៤០នាក់ ដែលគ្រោងធ្វើនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នោះ ។លោកសង្ឃឹមថា បេក្ខជនទាំង៦៤០នាក់ដែលត្រូវប្រឡងធ្វើតេស្តសមត្ថភាពភាសាកូរ៉េ EPS TOPIK នៅពេលខាងមុខនេះ នឹងទទួលជ្រាបជាព័ត៌មាន។

គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងរវាងកម្ពុជានិងកូរ៉េ ពលករខ្មែរបានចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំ ប៉ុន្តែពលករត្រូវឆ្លងកាត់ការធ្វើតេស្តភាសាកូរ៉េដែលរៀបចំដោយ អង្គភាពអភិវឌ្ឍធនធានមនុស្ស (HRD Korea) នៃក្រសួងការងារកូរ៉េជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង