រថយន្តកាម៉ារី បោលបុកគោយន្តសម្លាប់ក្មេងស្រីអាយុ៥ខែម្នាក់ និងរងរបួសធ្ងន់៣នាក់
ខេត្តរតនគិរី ៖ ក្មេងស្រីដែលទើបតែមានអាយុ៥ខែ បានស្លាប់យ៉ាងអនោចអធម្ម និងមនុស្ស៣នាក់ទៀតបាន
ឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិកាតែ ឃុំប៉ាតេ ស្រុកអូរយ៉ាវដាវ(រងរបួសស្រាល)។ អ្នករួមដំណេីរ ទី១ ជាប្រពន្ធឈ្មោះ ខាំ ស្រីនុំ អាយុ ១៨ ឆ្នាំ ជនជាតិខ្មែររស់នៅជាមួយគ្នា(រងរបួសធ្ងន់សន្លប់)។ ទី២ កូនឈ្មោះ លី ស្រីពីរ ភេទស្រី អាយុ៥ខែ(បានស្លាប់)និងទី៣ ជាប្អូនឈ្មោះ ខាំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅជាមួយគ្នា(រងរបួសធ្ងន់លើផ្ទៃមុខ)។
ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ចំណែកម្ចាស់គោយន្តឈ្មោះ អឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួល ឃំុម៉ាលិក ស្រុកអណ្តូងមាស។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានប៉ូលីសបញ្ជូនទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍នៃស្នងការនគរបាលខេត្ត រងចាំកសរដោះស្រាយតាមច្បាប់។ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


