ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឃ រីកចម្រើន ដូច្នេះត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន​

234
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក​  គួច​ ចំរើន​ បានមានប្រសាសន៍លើកឡើងថា យុវជនជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឃ រីកចម្រើន ដូច្នេះយុវជនទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន​ ។
  មានប្រសាសន៍ណែនាំបែបនេះរបស់លោក​  គួច​ ចំរើន​ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែកក្កដានេះ​  ខណៈដែលលោក បានអញ្ជើញចូលរួមគោរទង់ជាតិនិងជួបសំណេះសំណាលជាលោកគ្រូ-អ្នកគ្រូ​ សិស្សានុសិស្សទូទាំងសាលាបឋម-វិទ្យាល័យសំបួរមាស​ នៅសាលាបឋម-វិទ្យាល័យសំបួរមាស​ សង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ ។
   ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានផ្សព្វផ្សាយបញ្ហាចំនួន២ ដើម្បីអោយសិស្សានុសិស្សចូលរួមទប់ស្កាត់និងជៀសអោយឆ្ងាយនោះ គឺ បញ្ហាគ្រឿងញៀន​ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ កាត់បន្ថយអត្រាអ្នកស្លាប់អោយនៅក្នុងកម្រិតទាប។
   លោក​  គួច​ ចំរើន​ បានលើកឡើងថា​ លោកគ្រូ-អ្នកគ្រូ​គឺជាអ្នកមានគុណរបស់យើងទី២ បន្ទាប់ពីអាណាព្យាបាលដោយបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនផ្តល់នូវដំបូន្មានល្អ​ៗ​ ការអប់រំ​ ចំណេះវិជ្ជា​ ស្មារតី​ ដោយមិនគិតចង់បានអ្វីតបស្នងមកវិញ​ឡើយ ពោលគឺធ្វើយ៉ាងណាឲ្យតែសិស្សានុសិស្សទទួលបានចំណេះដឹងខ្ពង់ខ្ពស់អាចប្រកបមុខរបរចិញ្ជឹម​ ឬយកទៅអនុវត្តន៍ការងារជាប្រចាំថ្ងៃកាន់តែរីកចម្រើន។ ដូច្នេះ
ក្នុងនាមសិស្សានុសិស្សគួរតែស្តាប់ការអ់រំណែនាំរបស់លោកគ្រូ-អ្នកគ្រូ​ និងចូលរួមការងាររបស់សង្គមក្នុងពេលធ្វើដំណើរត្រូវតែពាក់មួកសុវត្ថិភាព​ ចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ​ កុំប្រើប្រាស់គ្រឿងញៀន​ កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ​ ដើម្បីបញ្ជៀសនូវ​គ្រោះថ្នាក់តាមដងផ្លូវ​ និងលុបបំបាត់អ្នកញៀនសារធាតុញៀនផងដែរ។ យើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋ ដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍​ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​នៅលើដងផ្លូវ។
   លោកបន្តទៀតថា យុវជនគឺជាឆ្អឹងខ្នងនៃប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត​ ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិ។
  លោក​ គួច​ ចំរើន​ ក្ន៧ងឱកាសនោះក៏បានស្នើដល់លោកគ្រូ-អ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានតាមមូលដ្ឋាន​ និងធ្វើការលើកឡើងលើបញ្ហាគ្រោះថ្នាក់​ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់​នៅបឋមសិក្សា​ និងវិទ្យាល័យសំបួរមាស ក្រុងកំពង់ចាម លោកបានជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង​ សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕
អត្ថបទដែលជាប់ទាក់ទង