ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ផឹកស្រាស្រវឹង ដើរធ្លាក់ទឹក ឈ្លក់ស្លាប់

190


កណ្តាល៖ បុរសម្នាក់ ដើរធ្លាក់ប្រឡាយទឹកលង់ស្លាប់តែម្តង ដោយសារស្រវឹងស្រា ដែលករណីនេះកើតហេតុនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង២២ នៅចំណុចក្នុងប្រឡាយទឹក ភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ។

សេនាធិការ នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៀង បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែករាំង(ក)ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានដើរធ្លាក់ក្នុងទឹកប្រឡាយ ដែលនៅក្រោយផ្ទះ ។ លុះបាត់ជនរងគ្រោះយូរពេក ក្រុមគ្រួសារ ក៏ដើររកប្រទះឃើញជនរងគ្រោះ នៅក្នុងប្រឡាយទឹក ស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ បន្ទាប់មកកម្លាំងជំនាញ ពិនិត្យហេតុស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យសាកសព ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ ។

នគរបាលស្រុកស្អាងបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក ៕

អត្ថបទដែលជាប់ទាក់ទង