ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅខណ្ឌ ពោធិសែនជ័យ បានធូស្រាលបន្តិច ប៉ុន្តែអាជ្ញាធរ និង កាកបាទក្រហមកម្ពុជា នៅតែបន្តថែទាំពលរដ្ឋរងគ្រោះ

106
ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ សា្ថនភាពគ្រោះទឹកជំនន់ ក្នុងខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ពិសេស ក្នុងខណ្ឌពោធិ៍សែនជ័យ បានស្រកជាបណ្តើរៗហើយ ធ្វើឱ្យស្ថានភាពមានភាពធូស្រាលបន្តិចហើយ ប៉ុន្តែទោះទោះជាយ៉ាងណាក្តី កម្លាំងមានសមត្ថិកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និង ក្រុមការងារ របស់កាកបាទក្រហមកម្ពុជា សាខា  ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តយកចិត្តទុកដាក់ មើលថែទាំ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ ដោយអស់ពីកម្លាំងកាយចិត្តនូវឡើយ។
   លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃនេះថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មាន១សង្កាត់ គឺ សង្កាត់ បឹងធំ បានរងគ្រោះដោយទឹកជំនន់នេះ ។ ហើយមកដល់ពេល នេះ បញ្ហាទឹកជំនន់ នៅក្នុងមូលដ្ឋាននេះ មានភាពប្រសើរជាបណ្តើរហើយ គឺទឹកបានស្រកអស់ជាង១ម៉ែត្រហើយ ដោយសារមិនមានភ្លៀងមកជាបន្តទៀត។
លោកបន្តថា  បន្ទាប់ពីគ្រោះទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឱ្យប៉ះពាល់ដល់ លំនៅដ្ឋាន ហេដ្ឋរចនាសម្ព័ន្ធ និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាង១០០ហិកតា ទាំងដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួនទៀត។
  លោកអភិបាលបន្តទៀតថា ការលិចលង់នេះ ក៏ជាមេរៀនមួយផងដែរ សម្រាប់អាជ្ញាធរមូលដ្ឋាន ក្នុងត្រៀមបង្ការ សម្រាប់ឆ្នាំក្រោយៗទៀត ទាំងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការសាងសង់សមិទ្ធិផលផ្សេងៗទៀត ត្រូវលើកឱ្យបានខ្ពស់ និងដាក់លូឱ្យបានច្រើនថែមទៀត បើទោះជាមានគ្រោះទឹកជំនន់បែបនេះ ក៏យើងមានផ្លូវ ឬ ទីទួល ដែលអាចរំដោះប្រជាពលរដ្ឋ ឱ្យទៅស្នាក់នៅ       បណ្តោះអាសន្នបាន ក្រៅពីនោះ ចំពោះស្រូវជូជន៍ ឬ ពូជន៍ដំណាំផ្សេងៗក៏យើងបានត្រៀម សម្រាប់ចែកជូនប្រប្អូនប្រជាពលរដ្ឋរួចជាស្រេចហើយដែរ ។
   លោកអភិបាលខណ្ឌ បានអំពាវនាវឱ្យបង្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងចូលសំរាន ត្រូវពិនិត្យឱ្យបានល្អ ក្រែងមានសត្វល្អិត ឬ សត្វអសិរពឹស ពិសេស ចំពោះអគ្គិសនី កុំប៉ះពាល់នៅពេលជើងជាប់ទឹក ឬ ដៃសើម វាអាចឱ្យគ្រោះថ្នាក់ដល់អាយុជីវិត ពិសេស ត្រូវមើលថែកូនចៅតូច កុំឱ្យលេងទឹក និងមានការប្រុងប្រយ័តចំពោះ ជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមាននៅពេលទឹកស្រកទៅ៕

 

អត្ថបទដែលជាប់ទាក់ទង