ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញរៀបចំអោយដំណើរការអង្គភាពច្រកចេញ ចូលតែមួយហើយ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានលឿន

126
ភ្នំពេញ៖ អង្គភាពច្រកចេញ ចូលតែមួយនៅថ្នាក់រាជធានីភ្នំពេញបានរៀបចំអោយដំណើរការហើយ ហើយដើម្បីជម្រុញអោយការអនុវត្តលើការងារនេះបានល្អប្រសើរ នារសៀលថ្ងៃទី២៤ កក្កដានេះលោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញមន្ត្រីក្រោមឱវាទដែលពាក់ព័ន្ធនឹងការងារផ្តល់សេវាប្រជាពលរដ្ឋមកប្រជុំ ក្នុងការផ្តល់ជាអនុសាសន៍មួយចំនួនដែលក្រសួងមហាផ្ទៃបានដាក់ចុះ។
  ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅសាលារាជធានីភ្នំពេញនេះ គេមិនបានឃើញវត្តមានអភិបាលខណ្ឌទាំង១២នោះទេ ពោលគឺមានតែមន្ទីរពាក់ព័ន្ធនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះដែលបានចូលរួមប្រជុំ។
   ការបើកអោយដំណើរការអង្គភាពច្រកចេញ ចូលតែមួយនៅថ្នាក់រាជធានីនេះ គឺដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលតែងតែកើតមានឡើងនាពេលកន្លងមក និងស្របពេលដែលការិយាល័យច្រកចេញ ចូលតែមួយនៅតាមបណ្តាលខណ្ឌ បំរើសេវាជូនប្រជាពលរដ្ឋមិនទាន់បានល្អប្រសើរនូវឡើយ។

 

អត្ថបទដែលជាប់ទាក់ទង