ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដីរដ្ឋនៅមាត់ទន្លេ ជាប់ផ្លូវជាតិលេខ៥ ត្រូវបាន អ្នកមានឥទ្ធិពលម្នាក់សាងសង ជាដេប៉ូ ប្រេងធ្វើព្រងើយ

100
ភ្នំពេញ ៖ ទីតាំងដីរដ្ឋមួយកន្លែង ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៥ ជាប់មាត់ទន្លេ នៅភូមិ ឃ្លាំងសាំង សង្កាត់ខណ្ឌប្ញស្សីកែវ ត្រូវបាន អ្នកមានឥទ្ធិពលម្នាក់ លួចសាងសង់ស្ថានីយ៍ប្រេងសាវីមិចធ្វើព្រងើយ ដោយមកដល់ពេលនេះបាននឹងកំពង់សាងសង់ជិតរួចរាល់ហើយ គ្រោងនិងបើកឲ្យដំណើរ ក្រោយបញ្ចប់
បោះឆ្នោតខាងមុខនេះ ខណៈអាជ្ញាធរហាក់ធ្វើមិនឃើញ ។
   ប្រភពព័ត៌មានអោយអោយដឹងថា ទីតាំងនោះ មានបណ្តោយប្រមាណ១០០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ កន្លងមកកន្លែងនោះជាដីទំនេរ ត្រូវបាន
អ្នករកស៊ីមួយចំនួនយកទំនិញរបស់ខ្លួនទៅដាក់និងផ្ទេរ ប្តូររថយន្ត ដឹកទៅតាមបណ្តាខេត្ត ក្រោយមកទីតាំងនោះត្រូវបានគេធ្វើរបងបិទជិត លែងឲ្យមនុស្សចេញ ចូលដាក់ទំទិញដូចមុន ។
   ប្រភពដដែលបន្តថា ក្រោយពីគេធ្វើរបងព័ទ្ធជុំវិញរួច ស្រាប់តែថ្មីៗនេះ អ្នកមានឥទ្ធិពលម្នាក់បានយកដីនោះមួយផ្នែក ចតរថយន្តស៊ីទែនដឹកប្រេង ចំនួន២គ្រឿង និងធ្វើការសាងសង់ធ្វើជាស្ថានីយ៍ប្រេងតែម្ត មិនដឹងថា ខាងណាគេ អនុញាតិឲ្យនោះទេ ។
ប្រភពដដែលបញ្ជាក់ថា ការសាងសងនោះ ធ្វើឡើង ខណៈដែលអាជ្ញាធរ និងថ្នាក់ដឹកនាំ កំពុងរវល់ឃោសនារកសំឡេងឆ្នោត ហើយ ឈ្មួញ ដែលមានឥទ្ធិពល
 ឆ្លៀតឱកាសនេះ លួចសាងសង់ធ្វើជាស្ថានីយ៍ប្រេង ដែលបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណជា ៩០ភាគរយហើយ ។
ប្រភពដដែលបញ្ជាក់ថា ករណីសាងសង់ស្ថានីយ៍ប្រេងដ៏ធំនៅកណ្តាលក្រុងនេះ ខាងខណ្ឌ ក្រុង ដែលមានតួនាទីលើការអនុញាតិ ធ្វើមិនដឹងមិនឮទៅវិញ  ។តែគេជឿថា ប្រសិនបើការសាងសង់ គ្មានការបើកភ្លើងខៀវពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទេ មិនអាចធ្វើទៅរួចឡើយ ព្រោះអីទីតាំងនោះ ក៏នៅមិនឆ្ងាយ ពីសាលាសង្កាត់ប្ញស្សីកែវ ប្រមាណ១០០ប៉ុណ្ណោះ។
ករណីអ្នកមានលុយ មានអំណាច យកដីរបស់រដ្ឋ សាងសងដេប៉ូប្រេង នេះត្រូវបានមហាជនដាក់ ការសង្ស័យថា មានការ បើកភ្លើងខៀវ ពីអាជ្ញាធរហើយ ទើបអាចសាងសង់សំណង់ ដេប៉ូប្រេង បានស្រួលបែបនេះ ព្រោះថាប្រសិនបើគ្មានការបើកភ្លើងខៀវទេ កុំថាឡើយ សាងសង គ្រាន់តែ ចងតង់ ដាក់លក់ ទំនិញ ក៏មិនបានផងកុំថាឡើយ សងសំណង់រឹងបែបនេះ ព្រោះទីតាំងនោះជា ដីរបស់រដ្ឋ ។
   ប្រភពដដែលបញ្ជាក់ថាទីតាំង នោះប្រសិនបើឈ្មួញ សាងសង ដេប៉ូប្រេង និង យកបានសម្រេច មែន តម្លៃដីនោះមិនក្រោម ខ្ទង់សែនដុល្លារនោះទេ ។
   ជុំវិញករណីនេះ មិនដឹងថា លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែងបានជ្រាប រឺយ៉ាងណានោះទេ ដោយយើងមិនអាចសូមការបំភ្លឺបានឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង