គេបានអរគុណតារាស៊ិចស៊ី ស្រីម៉ុច ស្លៀករ៉ូបបែបប៊ីគីនី បញ្ចេញកេរម៉ែ វាលគល់ក្រលៀន ដើរលើឆាកជាមួយតារាថៃ
ភ្នំពេញ៖ អតីតតារាសម្ដែងរាងចាស់បន្តិច ឈ្មោះស្រីម៉ុច ធ្វើឲ្យទស្សនិកជន ស្ទើរមិនហ៊ានប្រិចភ្នែក ដោយសារឈុតសម្លៀកបំពាក់ស៊ិចស៊ីជ្រុលបែបប៊ីគីនី ឬគេហៅថាខោទឹកនោមកូនក្មេង វៀលគល់ក្រលៀនបញ្ចេញគែម សល់តែកេរម៉ែចែកឲ្យនោះ ពេលស្រីម៉ុច សម្តែងរួមគ្នាជាមួយតារាថៃ Katreeya English ។
ជាមួយគ្នានោះដែរ លោកផែង វណ្ណៈ ជាអ្នកលេងនិងអ្នករិះក្នុងបណ្តាញសង្គមនោះ បាននិយាយ “អរគុណនាង សុខ ស្រីម៉ុច ដែលបានបង្ហាញជូនទស្សនិកជន ឲ្យបានឃើញទង្រង់នំគមនាង ព្រោះពេលខ្លះបើខ្ញុំចង់កំសាន្តភ្នែក បែបនេះម្ដងម្កាល ខ្ញុំត្រូវជិះយន្តហោះទៅបាងកក ឬ ហុងកុង ឬ សេអ៊ូល ទើបបានឃើញ ។ ឥឡូវបាននាងអភិវឌ្ឍន៍ទាន់សម័យបែបនេះ ខ្ញុំសូមកោតសរសើរនាងដោយស្មោះ” ។
ក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលកែសម្ផស្សមួយ កាលពីថ្មីៗនេះ ដំបូងទស្សនិកជនជនកំពុងស្លុងអារម្មណ៍ នឹងបទញាក់កន្ត្រាក់អារម្មណ៍របស់តារាថៃ Katreeya English ។ បន្តិចក្រោយមក ស្រាប់តែលេចវត្តមាន ជីដូនកាកី ជាមួយឈុតវាលគល់ភ្លៅ គែមក្រលៀន មានក្រណាត់រំយោលពីក្រោយយ៉ាងវែងអូសឆាក ហើយពីខាងមុខវិញមានក្រណាត់ប្រហែល បីធ្លាប់ដៃបិទបាំងរបស់ពីដូនតា មកដើរបង្ហាញម៉ូដ និងរាំអមជាមួយតារាថៃយ៉ាងរស់រវើក ធ្វើឲ្យម្នាក់ៗសម្លឹងមិនដាក់ភ្នែក នឹងឈុតស៊ីអារម្មណ៍ព្រមទាំងជើងដ៏ស្រឡូនរបស់នាងយ៉ាងខ្លាំង។
ការបញ្ចេញភាពស៊ិចស៊ីរបស់អតីតតារាសម្ដែងបែបនេះ មិនមែនជាលើកទីមួយនោះទេ ព្រោះស្រីម៉ុចតែងបង្ហាញនូវភាពស៊ិចស៊ីដុតរោលអារម្មណ៍ ស្ទើរឈាមច្រមុះជារឿយៗ ហើយមានការនិយាយរិះគន់ក៏មិនតិចដែរ។
ងាកមកមើលក្នុងបណ្តាញសង្គមវិញម្តង ថាតើពួកគាត់ បាននិយាយអ្វីខ្លះពីតារាស៊ិចស៊ីជ្រុលមួយនេះ គឺhavary Sun បាននិយាយថា ហ៊ឺ ចាស់ហើយ ម៉េចមិនស្លៀកពាក់ឲ្យសមរម្យបន្តិចទៅ ចេញអាក្រោមផងចេញអាលើផង ហើយចុះប្រធានសមាគមសិល្បៈ ទៅណាហើយ
។ Thida Yin ៖ តារាថៃគេស្លៀកសមរម្យឯងជាតារាខ្មែរមិនជួយថែរទេ ។ Sala Roth៖ ចេញក្លែបហើយនាង សាហាវជាងតារាថែ ឃេតទ្រីយ៉ា ទៅទៀត គេសមរម្យជាង ។ pheng Ly ៖ ធ្វើខ្លួនខុសរបៀប។ Mike Mazzini ៖ មានរបស់ស្អាតចង់អួតចឹងហើយ ។ hhun Chhinh ៖ មិនដឹងថាគាត់យកអី មកគិតទេ បានជាហ៊ានធ្វើដល់ថ្នាក់នឹង។
ចំណែកលោក May Sokun ជាតារាចម្រៀងនោះ បញ្ចេញនូវទស្សនថា មិនមែនចង់ទើសទេ តែវាហួសហេតុពេក មិនដឹងថ្លែងថាមេច ជ្រុលនិយមពេកហើយ (ម៉ូតខោទឹកនោមកូនក្មេង)។ ម្ចាស់ផ្ទះ នាងក្តៅស្អុះពេក បានស្លៀកចឹង
ចង់រកមុខអ្នកច្នៃម៉ូតកប់ក្រលៀននេះណាស់ លីអូ ស នាងចង់ហែលទឹកលើឆាក នឹងហើយជាដើមហេតុ ដែលតែងតែធ្វើឲ្យមហាជនវាយតម្លៃអ្នកសិល្បៈ កម្រិតDown and Low ។ មិនមែនលំៗយកតែលុយទេណា ម៉ូតខោទឹកនោមណា
កំពូលអ្នកច្នៃម៉ូតប្រចាំឆ្នាំ2018របស់ Bodia ថ្មីជានិច្ច។
តារាសម្តែងស្រីចូលចិត្តសិចស៊ី សុខ ស្រីម៉ុច ទៅវិញ ព្រោះនាងបានស្លៀកពាក់អាក្រាតកាយស្ទើរចេញកេរម្តាយចែកទៅហើយ។ ស្របពេលបង្ហាញវត្តមានជាថ្មីនាពេលនេះ ហាក់មិនបានរុញឲ្យតារាស្រីរូបនេះ ទទួលបានការគាំទ្រ និងប្រជាប្រិយនោះឡើយ តែផ្ទុយទៅវិញនាងត្រូវរងការរិះគន់ខ្លាំងពីមហាជន ពិសេសតារាសិល្បៈប្រុសស្រីផ្សេងទៀតក៏បានបញ្ចេញប្រតិកម្មធ្ងន់ៗជុំវិញការស្លៀកពាក់ ដែលមើលទៅប្រាសចាកពីវប្បធម៌ប្រពៃណីខ្មែរយើងបែបនេះ។ ប្រិយមិត្ត បាននិយាយថា ទំនងជានាងបាត់មុខយូរពេកពីសិល្បៈ ទើបបញ្ចេញមួយក្បាច់នេះ ឲ្យបានល្បីម្តង ដើម្បីស្តារមុខមាត់ឡើងវិញ។
ក្នុងនោះតារាសម្តែង គង់ ច័ន្ទសូរិយា ក៏បានថ្លែងដោយឥតសំចៃមាត់លើគណនីហ្វេសប៊ុកនាងមុននេះបន្តិចថា តារាថៃមធ្យមងំតារាខ្មែរនឹងហ្មង បើបិទបាំងខ្លះទៅវាម៉េច ចាំទៅស្រាតក្នុងបន្ទប់វិញទៅហេ កន្លែងនឹងហើយដែលធ្វើអោយវប្បធម៌ខ្មែរធ្លាក់ចុះ។ ដោយឃើញការលើកឡើងរបស់តារាស្រីរូបនេះ លើការស្លៀកពាក់របស់ សុខ ស្រីម៉ុច ម្ចាស់គណនីមួយក៏បានលើកថា មែនហើយបង ថៃស្លៀកប៉ុណ្ណឹងមិនសូវអីទេ តែខ្មែរយើងគាត់ជ្រុលហើយ គាត់ចង់បង្ហាញថាគាត់កូនច្រើនហើយនៅរាងស្អាត ស្អាតមែនតែគាត់ជាអ្នកសិល្បៈ ដល់ចឹងពេកពិបាកណាស់៕