ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ត្រួតកម្លាំងនគរបាល សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត

269

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដោយបានដាក់កងកម្លាំងនគរបាលជាតិចំនួនជាង៦ពាន់នាក់ នៅតាមគោលដៅចំនួនដូចជា ការិយាល័យបោះឆ្នោត ជុំវិញបរិវេណការិយាល័យ ជាពិសេស មុន ក្នុង និងក្រោយពេលបោះឆ្នោត រហូតដល់ចប់ការបោះឆ្នោតជាស្ថាពរ។

នៅព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិច លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈការបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឥស្សរជននយោបាយ បេក្ខជនឈរបោះឆ្នោត ។

 

អត្ថបទដែលជាប់ទាក់ទង