ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួន នៅព្រំដែនកម្ពុជាហើយ

131

ស្ទឹងត្រែង ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ខែកក្កដានេះ បានបញ្ជាក់ថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជា ជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួន នៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម៉ែត្រ (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម៉ែត្រ) ។ អាជ្ញាធរខេត្ត បាន និងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។

ចំណែករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១១,៣០ ម៉ែត្រ ដោយសារការហូរចូលទឹកជំនន់ ពីការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។ ក្រុមការងារខេត្ត ដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕

 

អត្ថបទដែលជាប់ទាក់ទង