ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យចំនួន០៥ នាក់ និងវត្ថុតាង គ្រឿងញៀនជាង១០០ក្រាម ទៅតុលាការ

51

 

 

កោះកុង៖ ជនសង្ស័យចំនួន០៥ នាក់ និងវត្ថុតាង គ្រឿងញៀនជាង១០០ក្រាម ត្រូវមន្ត្រីជំនាញ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកោះកុង បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៧កុម្ភៈ។

 

សូមបញ្ជាក់ថា នៅវេលាម៉ោង ១៥ និង ៥០ នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកោះកុង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកមណ្ឌលសីមា ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំងមានការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផ្លូវចូលប៉ុស្តិ៍បូលីសព្រុំដែនគោក ស្ថិតភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៥ នាក់ ស្រី ០១នាក់ ឈ្មោះ ហ៊ីង ធារ៉ា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ឈ្មោះ ង៉ែត កំសត់ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ឈ្មោះ សេង ពិសិទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរសំណង់ មានទីលំនៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ឈ្មោះ រិត សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅស្នាក់នៅលើទូកនៅភូមិចាំយាម ឃុំប៉ាក់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងឈ្មោះ យ៉េត ធឿង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កម្លាំងបានដកហូតវត្ថុតាងម៉ាទឹកកកចំនួន ០៨ កញ្ចប់, ទូរស័ព្ទចំនួន ៤គ្រឿង, ម៉ូតូ ០២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ០២គ្រឿង, ដែកឆាប ០១ដើម, អត្តសញ្ញាណបណ្ណខែ្មរ ០២សន្លឹក, កាតវីង ១សន្លឹក, និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរូចហើយ៕

អត្ថបទដែលជាប់ទាក់ទង